ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរដ្ឋបាលសំរោង ចាប់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ ព្រួតគ្នាកាប់បុរសម្នាក់ រងរបួសធ្ងន់

94

ស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនជាតិវៀតណាមជាង ១០នាក់ ពាក់ព័ន្ធការព្រួតគ្នាកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ នៅក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតកាំភ្លើង និងកាំបិត រួមទាំងវត្ថុតាងមួយចំនួនទៀត។

កាលពីថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2023 វេលាម៉ោង 08 : 30 នាទី ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង. លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះធ្វើការឆែកឆេរ នៅត្រង់ចំណុច វីឡាលេខ 03 Y04 នៅក្នុងបរិវេណកាសុីណូសៀងហៃរីសត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលជាប់ទាក់ទិនក្នុង ករណីហឹង្សាចេតនា មានស្ថានទម្ងន់ទៅលើបុរសម្នាក់ កាលពីថ្ងៃទី 17 ខែ មិថុនា ឆ្នាំ2023 វេលាម៉ោង22 : 30នាទី ឃាត់ខ្លួនជនសង្ស័យចំនួន 14 នាក់ (ប្រុស) ជនជាតិវៀតណាម ។

ដកហូតវត្ថុតាងរួមមាន:- អាវុធខ្លី 03 ដើម- កាំបិតផ្គាក មួយចំនួន- កាំបិតខ្លី 03 ដើម – ទូដែក ចំនួន03 (គ្មានសម្ភារះ) – កាបូបស្ពាយខាងមួយចំនួន។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ (ប្រុស) ជនជាតិវៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង