ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ជួប​ពិភាក្សា​ការ​ងារ​ជា​មួ​យឯកអគ្គ​រដ្ឋ​ទូត​ ​នៃ​សាធារណ​រដ្ឋ​កូរ៉េ ​ប្រចាំ​កម្ពុជា​

51
 ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អនុញ្ញាតិ​ឱ្យ ​លោក ផាក ជុងវុក ឯក​អគ្គរដ្ឋ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថ​ភាព ​នៃសា​ធារណ​រដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​បង្ហាញ​មុខ​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​នៅ​ទីស្ដីការ​ក្រសួង​ការ​ពារ​ជាតិ។​ ​ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​កា​ទូត​កន្លង​មក​ រវា​ងប្រទេស​ទាំង​ពីរ​ កម្ពុជា ​និង​កូរ៉េ ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ រាប់​ទាំង​វិស័យ​យោធា​។​
សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ថា​៖ សាធារណរដ្ឋ​កូរ៉េជា​ដៃ​គូដ៏​សំខាន់​មួយ​រប​ស់អាស៊ាន ​ជា​ពិសេស​នៅ​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ​ដែល​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​ក្នុង​ ២០២២ ទទួល​បាន​លទ្ធ​ល្អ​។​ ហើយ​នៅក្នុង​វិស័យ​យោធា ​សាធារណ​រដ្ឋ​កូរ៉េ ​គឺ​ជា​ផ្នែក​មួយ​ ដែល​បាន​បញ្ជូន​សិក្ខា​កាម​ និង​ទទួល​សិក្ខាកាម​ ខ.ភ.ម​ ទៅសិក្សា​នៅកូរ៉េ ​និង​ការ​ផ្តល់​ជំនួយ​សម្ភារៈ​ជា​ច្រើន​មក​ដល់​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ​ផង​ដែរ​ ដែល​កន្លង​មក​នេះ​ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ​កូរ៉េ​ក៏​បាន​ចូល​រួម​ជួយ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​យ៉ាង​ល្អ​ផ​ងដែ​រ។​
ជា​មួយ​គ្នា​នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្តមាន​ លោក​ ផាក ជុងវុក ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភា​ព​ នៃ​សាធារណរ​ដ្ឋ​កូរ៉េ ​ប្រចាំ​កម្ពុជា ដោយបា​ន​ចាត់​ទុក​ថា ​វត្ត​មាន​បំពេញ​បេសក​កម្ម​ការ​ងារ​កាទូត​របស់​ឯកឧត្តម ​ឯកអ​គ្គរដ្ឋ​ទូត​កូរ៉េ​នៅ​លើ​ទឹក​ដី​កម្ពុជា​នា​ពេល​នេះ ​ស្រប​ចំ​ពេល​ដែល​កម្ពុជា​រៀប​ចំ​អបអរ​សាទរ​ខួប​លើក​ទី​៤៦​ ទិវា​ច​ងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​(២០​ មិថុនា ១​៩៧៧​-​ ២០​ មិថុនា ​២០២៣​)​ និង​បាន​សូម​អញ្ជើ លោក ​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ចូល​រួម​ផង​ដែរ​។​ លោកម ផាក ជុងវុក បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​សម្តេច​ពិជ័​យ​សេនា ​និង​ស​ម្តែ​ង​នូវ​ក្តី​រីក​រាយ​ផង​ដែរ ​ដែល​រូប​លោក​មាន​កិត្តិយស​បាន​បំពេញ​ការ​ងារ​ទូត​នៅ​កម្ពុជា ​ដែល​ជា​ដែន​ដី​អច្ឆរិយៈ​វប្បធម៌​។​
ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េ ​ក៏​បាន​សម្តែង​នូវ​​ការ​អបអរ​សាទរ​ចំពោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈ​ក​ម្មាធិការ​ជាតិ​ (CAMSOC) ដែល​ទទួល​បាន​ដោយ​ជោគ​ជ័យ​ នៅ​ក្នុង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២ ​ឆ្នាំ​២០២៣​កន្លង​ម​កនេះ​។​ ព្រ​ម​ទាំង​បាន​អបអរសាទរ​ផង​ដែរ​ ចំពោះ​ប្រទេស​កម្ពុជា​ ក្នុ​ង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ​នៅ​កម្ពុជា​ឆ្នាំ​២០២២​។​ ជា​មួយ​គ្នា​នេះ លោក ​ផាក ជុងវុក ក៏​បាន​លើក​ឡើង​មក​ពិភាក្សា​ជា​មួយ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ផង​ដែរ​ អំពី​ការ​ពង្រឹង​លើ​កិច្ច​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​នយោ​បាយ​ យោធា ​និង​វិស្វកម្ម​នៅ​ក្នុង​វិស័យ​កង​រក្សា​សន្តិភាព​រប​ស់អង្គការ​សហ​ប្រជា​ជាតិ​របស់​កម្ពុជា។
​ ​ក្នុង​នោះឯ​កឧត្ត​ម ក៏​បាន​បញ្ជាក់​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​បេសក​កម្ម​ឱ្យ​បាន​ជោគ​ជ័យ​នៅ​កម្ពុជា ​ពិសេស​ក្នុង​ការ​ពង្រឹ​ង​ពង្រីក​ចំណង​មិត្តភាព ​សាមគ្គី​ភាព ​និង​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ ប្រជាជន​ទាំង​ពីរ​ និង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំ​ទ្វេរ​ឡើង​ថែម​ទៀត​។​ ហើយ​ឯកឧត្តម ​ឯកអគ្គ​រដ្ឋទូត​កូរ៉េ ​ក៏​បាន​គោរព​អញ្ជើញ​សម្តេច​ពិជ័យ​សេនា​ផង​ដែរ​ ក្នុង​ការ​អញ្ជើញ​ទៅ​ចូល​រូម​ក្នុង​កិច្ច​សន្ទនា ​និង​ការ​រៀបចំ​ពិព័ណ៌​ផ្នែក​អាវកាស​ និង​យោធា ​នៅ​ប្រទេស​កូរ៉េ ​នា​ខែ​កក្កដា​ខាង​មុ​ខ​នេះ ៕. សំរិត

 
អត្ថបទដែលជាប់ទាក់ទង