ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនជនដៃដល់ម្នាក់ យកកាំបិតកាប់លើយុវជនម្នាក់ បណ្តាលអោយរងរបួលធ្ងន់

76

បាត់ដំបង៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចក្រុមទី២៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស (ប្រើប្រាស់កាំបិត) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ឃួន ឃុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាព យកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឡោ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួសត្រង់ម្រាមដៃខាងឆ្វេង និងដៃខាងស្តាំ (រងរបួសធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពី ជនសង្ស័យខឹងនឹងជនរងគ្រោះធ្លាប់វ៉ៃខ្លួនពីមុនមកទើបបង្កជាហិង្សាតែម្ដង (ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។ សម្ភារៈដកហូតបាន: កាំបិតខ្វែវផ្លែដែកដងដែកប្រវែង ១.៤៥សង់ទីម៉ែត្រ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង