មានការប្រមូលម្តុំជក់ថ្នាំ និងលេងល្បែងសុីសង ក្នុងផ្ទះណេតមួយកន្លែង នៅតាមផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ ៖ ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ជាខ្លាំង ក្រោយពីអាជ្ញាធរ បានបង្រ្កាប និងអប់រំម្ដងមក ហើយទីតាំងល្បែងសុីសងខុសច្បាប់១កន្លែងនេះ តែបានតែមួយមួយរយៈពេលខ្លី ក៏ចាប់ផ្ដើមបើកដំណើរណាការឡើងវិញ និងមានការប្រមូលផ្ដុំប្រើប្រាស់គ្រឿងញៀនទាំងយប់ និងថ្ងៃតែម្ដងសង្ឃឹមថា អាជ្ញាធរចុះបង្រ្កាប ទីតាំងនេះ ដែលនៅចំណុច ផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
មហាជនសង្កេតឃើញថា ទីតាំងបើកល្បែងសុីសង១កន្លែងខាងលើនេះ សង្ស័យអាងខ្នងអាជ្ញាធរខណ្ឌ នគរបាលខណ្ឌ ឬប៉េអឹមខណ្ឌ ជាអ្នកកាងនៅពីក្រោយផង ព្រោះបើកលេងដោយមិនខ្លាច អាជ្ញាធរទាំងបីថ្នាក់នេះឡើយ ។ កន្លងជាអាជ្ញាធរសមត្ថកិច្ច បានចុះទៅបង្ក្រាប និងបិទមួយរយៈមកហើយ ប៉ុន្តែឥឡូវនេះ ទីតាំងនេះ បានបើកដំណើរការលេងយ៉ាងរលូន ហើយថែមទាំងមានការប្រមូលដុំគ្នា ប្រើប្រាស់គ្រឿងញៀនធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនេះ មានការភ័ខ្លាច និងលែងហ៊ានជិះម៉ូតូតាមផ្លូវ១០៣នេះ ឃើញថា មានជនដែលជក់បារី និងនិយាយសំដីខ្លាំងនៅខាងមុខផ្ទះ។
មហជន ក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរទីតាំង ក៏ដូចធ្វើដំណើរឆ្លងកាត់ តាមផ្លូវ១០៣នេះ បានអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការដ្ឋានខណ្ឌចំការមន ជួយពិនិត្យ និងបង្រ្កាបទីតាំងនេះផង ។ បទល្មើសខាងលើប្រសិនជា មានដូចប្រជាពលរដ្ឋរាយការណ៍មែនកុំអប់រំទៀតធ្វើបែបនិងអោយអ្នកប្រព្រឹត្តបទល្មើសខុសច្បាប់បានដៃឌឺដាក់សមត្ថកិច្ចវិញសមត្ថកិច្ចមកដល់បិទចេញផុតបើកវិញនេះជាចង្ងល់ប្រជាប្រជាពលរដ្ឋ ។
ក្នុងនេះដែរ ភូមិ សង្កាត់ មានសុវត្ថិភាព ខណៈអាជ្ញាធរចុះ បើកវេទិកាសាធារណៈម្តងៗ គឺតែងតែលើកឡើងនូវ ចំណុចហាមមិនអោយមានល្បែងសុីសង និងក្មេងទំនើង និងការលួចប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន និងអះអាង ចំពោះមុខប្រជាពលរដ្ឋ រួមនិងអោយប្រជាពលរដ្ឋរាយការណ៍ ជាសង្ងាត់អោយផងនេះ ដូចការលើកឡើង ហើយករណីខាងលើមិនមែន លួចបើកទេ គឺបើកចំហរតែម្ដង លេង ២៤ម៉ោង លើ២៤ម៉ោង៕