សម្តេចក្រឡាហោម ស ខេង សម្រេចដកតំណែង ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាល នៃនាយកដ្ឋានបុគ្គលិក ចំនួន ២ រូប
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពី ការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
សម្ដេចក្រឡាហោម ស ខង សម្រេច៖ ត្រូវបានអនុវត្តវិន័យចំពោះមន្រ្តីនគរបាលចំនួន២រូប នៃនាយកដ្ឋានបុគ្គលិក ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចមាន ឈ្មោះខាងក្រោម ៖ ១- វរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី អត្តលេខ៦៧៩៩៩ នាយរងការិយាល័យបៀវត្សរ៍នគរបាលជាតិ ២-វរសេនីយ៍ទោ ណុប បូ អត្តលេខ៣៨៦១២ នាយរងការិយាល័យគ្រប់គ្រងឯកសារ។
មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ហើយប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីមន្ត្រីនគរបាលជាតិ ចាប់ពីខែ………….ឆ្នាំ២០២៣ តទៅ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕