អ្នកប្រកបមុខរបរជាកម្មករ . អ្នកធ្វើអនាម័យ. អ្នកដឹកជញ្ជូនអីវ៉ាន់. សន្តិសុខ.អ្នករត់ម៉ូតូឌុប.និងអ្នកធាក់សុីក្លូនៅជុំវិញបរិវេណផ្សារអូរឫស្សី ប្រមាណ100នាក់ បានទទួលអំណោយមនុស្សធម៌របស់សម្ដេចទាំងទ្វេរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី22ខែមិថុនាឆ្នាំ2023នេះលោកថេង សុថុល អភិបាលខណ្ឌ7មករា ដែលអមដំណើរដោយអភិបាលរងខណ្ឌ.ប្រធានផ្សារ.ចៅសង្កាត់និងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានកម្រឹតជីវភាពខ្វះខាតប្រមាណ100នាក់ដែលពួកគាត់ប្រកបមុខរបរជាកម្មករ ជាអ្នកធ្វើអនាម័យ ជាអ្នកដឹកជញ្ជូនអីវ៉ាន់ សន្តិសុខ អ្នករត់ម៉ូតូឌុប និង អ្នកធាក់សុីក្លូនៅជុំវិញផ្សារអូរឫស្សីនៃខណ្ឌ7មករារាជធានីភ្នំពេញទុកដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។
មានមតិសំណេះសំណាលនាពេលនោះលោកអភិបាលខណ្ឌ7មករាថេង សុថុល បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌ7មករាបន្តទៀតថា ការផ្ដល់អំណោយជូនដល់បងប្អូនខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈពេលបងប្អូនកំពុងជួបការខ្វះខាត ៕