Ocean Gate បានប្រកាសជាផ្លូវការណ៍ហើយ រកកម្ទេចយាន្ត The TITAN នៅក្បែរសាកសពកប៉ាល់ TITANIC ប្រហែលជាង៥០០ម
បរទេស ៖ ឆ្មាំសមុទ្រអាមេរិក បានប្រកាសថា មនុស្សទាំង០៥នាក់ដែលនៅលើនាវាមុជទឹកទេសចរណ៍ Titan ត្រូវបានគេជឿថាបានបាត់បង់ជីវិតហើយ ។
Ocean Gate បានប្រកាសជាផ្លូវការណ៍ហើយនៅមុននេះបន្តិចថា គេបានរកឃើញសំណល់កំទេចកំទីដែលជាផ្នែកសំខាន់របស់យាន្ត The TITAN នៅក្បែរសាកសពកប៉ាល់ TITANIC ប្រហែលជាង៥០០ម តែប៉ុណ្ណោះ – គេជឿថាយាន្តនោះបានផ្ទុះនៅក្រោមសមុទ្រ ហើយពួកគេទាំង៥នាក់ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតទៅហើយដូចគ្នា។
ការបាត់នាវាមុជទឹកជាមួយនឹងមនុស្ស៥នាក់ នៅក្នុងនោះ អំឡុងពេលពួកធ្វើដំណើរទៅរកកាប៉ាល់ទីតានិចក្នុងមហាសមុទ្រអាត្លង់ទិក
នាវាច្រមុជទឹកមានឈ្មោះ Titan ដែលបាត់នោះត្រូវបានគេកំណត់អត្តសញ្ញាណមនុស្សដូចជា Stockton Rush ដែលជានាយកប្រតិបត្តិនៃ OceanGate Expeditions ដែលជាក្រុមហ៊ុននៅពីក្រោយបេសកកម្ម។
មហាសេដ្ឋីអង់គ្លេស Hamish Harding ម្ចាស់ក្រុមហ៊ុន Action Aviation ។
អ្នកជំនាញមុជទឹកជនជាតិបារាំង Paul Henry Nargeolet
អ្នកជំនួញប៉ាគីស្ថានដ៏លេចធ្លោ Shahzada Dawood និងកូនប្រុសរបស់គាត់
គួរបញ្ជាក់ផងដែរថា នៅពេលក្រុមស្វែងរកនាវាដែរបានបាត់ គឺពួកគេបានលឺសម្លេងផ្ទុះម្យ៉ាងនៅក្រោមទឹក តែគេសង្ឃឹមថានឹងរកប្រភព ហើយក្តីសង្ឃឹមសម្រាប់ជួយសង្រ្គោះគឺត្រឹម១%ប៉ុណ្ណោះ។