ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជាច្រើនគ្រួសារ បានទទួលអំណោយ របស់សម្ដេចទាំងទ្វេរ

95

 

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋជាច្រើនក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តាមរយៈថ្នាក់ ដឹកនាំខណ្ឌព្រែកព្នៅ យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅថ្ងៃទី22ខែមិថុនាឆ្នាំ2023នេះ តាមរយះលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ។

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានអោយដឹងថា អំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាច្រើនគ្រួសារនៅភូមិ សង្កាត់ខាងលើនេះគឺជាគ្រឿងបរិភោគ និង ថវិកាផងដែរ ។
ជាមួយគ្នានោះចៅសង្កាត់បានថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលជានិច្ចកាលតែងតែយក ចិត្តទុកដាក់ចំពោះជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិសេសអ្នកដែលមានជីវភាពខ្វះខាត និង ជនចាស់ជរា។ល។និង។ល។
មានមតិសំណេះសំណាលនា ពេលនោះលោកធឹម សំអាន បានលើកឡើងថា សកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចទាំងទ្វេរ និង លោកអភិបាលរាជធានីភ្នំពេញផងដែរ ។

លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអានបានបន្តទៀតថា ការផ្ដល់អំណោយទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ណាស់ទុកដោះស្រាយជីវភាពពេលខ្វះខាត និងបានជួយ ចែករំលែករាល់ការលំបាកបានមួយគ្រាផងដែរ នៅពេលបងប្អូនជួប ការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង