ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលឹក និងកងកម្លាំងសន្តិសុខ ផ្សារទួលទំពូងចំនួន33រូប បានទទួលអំណោយសម្ដេចតេជោ

232

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2023នេះ នៅទីស្នាក់ការផ្សារទួលទំពូង គឺលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានផ្ដល់អំណោយជាគ្រឿងបរិភោគជូនដល់បុគ្គលឹក និង កម្លាំងសន្តិសុខផ្សារចំនួន33រូប ដើម្បីទុកដោះស្រាយជីវភាព ។

លោកចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានអោយដឹងថា ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង និង លោកអភិបាលខណ្ឌចំការមនកៀង ល័ក្ស ដែលបានផ្ដល់ជូនដល់បុគ្គលឹក និងកម្លាំងសន្តិសុខផ្សារទាំង33រូបខាងលើនេះ គឺដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃពួកគាត់ ដោយសព្វថ្ងៃនេះពួកគាត់មានការមមាញឹក ក្នុងការបំពេញការងារដោយរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់បងប្អូនអាជីវករផ្សារ និង អតិថិជនដែលមានការគាំទ្រមកលើផ្សារទួលទំពូងនាសព្វថ្ងៃនេះ ពិសេសអតិថិជនបរទេសផងដែរ ។

លោកប្រធានផ្សារទួលទំពូងចំរើន សុខលីម បានអោយដឹងទៀតថា ចំពោះអំណោយដែលបានផ្តល់ ជូនដល់បុគ្គលឹកនិងកម្លាំងសន្តិសុខផ្សារទាំង33រូបខាងលើនោះ ដោយម្នាក់ៗទទួលបានអង្ករមួយបាវ គឺស្នើ25គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង