ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ដីធ្លីដ៍រាំរ៉ៃនៅស្រុកជើងព្រៃ ត្រូវបានបញ្ចប់ ក្រោមការដោះស្រាយរបស់​ អភិបាលខេត្តកំពង់ចាម​

127
ខេត្តកំពង់ចាម៖ ទំនាស់ដីធ្លីដ៍រាំរ៉ៃនៅភូមិតាសែន​ ឃុំសូទិព្វ​ ស្រុកជើងព្រៃ ដែលឈានទៅដល់ការបិទផ្លូវមិនអោយធ្វើចរាចរណ៍ថែមទៀតនោះ ត្រូវបានបញ្ចប់ហើយ ក្រោមការដោះស្រាយរបស់​ លោក គួច ចំរើនអភិបាលខេត្តកំពង់ចាម​  ក្រោយពីមានប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ​ បានស្នើអោយជួយ។
   មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា  លោកគួច ចំរើន​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៨បានអញ្ជើញមកចូលរួមដោះស្រាយទំនាស់ដីធ្លី​ ដ៍រាំរ៉ៃយូរមកហើយ​ ដែលមានប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ​ បានស្នើដល់អាជ្ញាធរជាពិសេស​ អភិបាលខេត្តកំពង់ចាម​  ជួយរកដំណោះស្រាយ​ និងជួយដោះស្រាយបើកផ្លូវឡើងវិញ​ ខណ:ដែលផ្លូវមួយខ្សែនេះមានតាំងពីសម័យមុនមកម្ល៉េះ​ តែបច្ចប្បន្ន ឈ្មោះ កែម សុផាន់ ហៅ​គ្រូ ឡុង ដែលជាចុងចោទ​ បានទិញដីធ្លីជុំវិញហើយបានសុំទិញដី​​ ​ឈ្មោះ​ ស្រៀ​ង សៀងលី ​ដែលជាដើមប​ណ្ដឹង​ មិនព្រមលក់ ក៍កើតមានបញ្ហានេះតែម្តង​ ដោយមានការប្តឹងផ្តល់គ្នាមិនចេះចប់រហូតបច្ចុប្បន្ននេះ​ ព្រឹក​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៨​ លោក​ ​អភិបាលខេត្ត​  អញ្ជើញ​ចុះទៅពិនិត្យមើលស្ថានភាព ផ្លូវ​ និងទីតាំងដែលមានទំនាស់ដីធ្លីផ្ទាល់តែម្តង។ ​
    ជាចុងបញ្ចប់​ លោក​ អភិបាលខេត្ត​ ឯកភាពបើកផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋដូចដើមវិញ​ បងប្អូនប្រជាពលរដ្ឋមានការសប្បាយរីករាយ​ និងអបអរសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់​របស់លោក​ អភិបាលខេត្ត​ ដែលបានបើកផ្លូវឲ្យដំណើការជាធម្មតាឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង