បាញ់ប្រហារនៅឯសាលារៀនមួយនៃតំបន់គ្រីមៀ ប្រទេសរុស្ស៊ី ធ្វើឱ្យមនុស្ស១៨នាក់ស្លាប់
គ្រីមមៀរុស្ស៊ី៖ មានមនុស្ស១៨នាក់ បានស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារក្នុងសាលារៀនមួយ ឈ្មោះ Kerch College ស្ថិតនៅក្នុងតំបន់សមុទ្រខ្មៅ នៃឧបទ្វីបគ្រីមៀ នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
យោងតាម Russian Today ខ្មាន់កាំភ្លើងម្នាក់បានបំផ្ទុះគ្រាប់បែកនៅក្នុងហាងកាហ្វេមួយកន្លែង ហើយបានសម្រុកក្នុងសាលា និងបាន បាញ់រះទៅលើហ្វូងមនុស្ស។ ក៏ប៉ុន្តែភ្លាមៗ អាជ្ញាធរនៅក្នុងតំបន់មិនទាន់បានកំណត់ថាការវាយប្រហារនេះជាអំពើភេរវកម្ម ឬយ៉ាងណា នៅឡើយទេ បើទោះជាសាក្សីខ្លះអះអាងថាវាគឺជាការវាយប្រហារភេរវកម្មក៏ដោយ។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថាមានគ្នាច្រើននាក់ តែមានបុរសម្នាក់គឺជាជនសង្ស័យសំខាន់ជាងគេ និងជាសិស្សសាលា រៀនខាងលើ។ តែក្រោយមករូបគេបានសម្លាប់ខ្លួនឯង រីឯមនុស្សជាច្រើននាក់ទៀតក៏ត្រូវបានគេជឿជាក់ ថាបានរងរបួសផងដែរ៕