ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់តំណែងអាណត្តិទី ៧ របស់សមាគម និកាយចិនទៀជីវ នៅកម្ពុជា ដើម្បីគៀងគរអ្នកវិនិយោគ

164

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងអាណត្តិទី ៧ របស់សមាគមនិកាយចិនទៀជីវ នៅកម្ពុជា ដើម្បីគៀងគរអ្នកវិនិយោគកាន់តែច្រើនមកបណ្ដាក់វិនិយោគនៅកម្ពុជា ។ ពិធីប្រកាសចូលកាន់តំណែងនេះបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ រាធានីភ្នំពេញរាត្រីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ តុលាឆ្នាំ២០១៨។

លោកស្រីកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ក្រោមការ ដឹកនាំប្រកបដោយ កិត្ដិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃពរះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និង សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ សំណង់ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ។
លោកស្រីបានថ្លែងថា៖ សមាគមនិកាយ ចិនទៀជីវកម្ពុជា ពិតជាបានចូលរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ ប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម ការបណ្តុះបណ្តាលភាសាចិន ការកសាងសាលារៀន និងជួយឧបត្ថម្ភសមាជិក ទៅវិញទៅមក ដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង។ លោកស្រីក៏បានសំណូមពរឲ្យប្រធានសមាគមថ្មីនេះត្រូវត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន និងគោរពទៅតាមច្បាប់ និងបទដ្ឋានគតិយុទ្ធនានា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៏សង្គមជាតិ មាតុភូមិដ៏បវរបស់យើង ទៅថ្ងៃអនាគត ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង