ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់

164


ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨នេះ បានចេញផ្សាយច្បាប់ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃធនាគារជាតិនៃកម្ពុជា ។

ធនាគារជាតិ បានបញ្ជាក់ថា “យោងតាមច្បាប់ជាធរមាន ក្នុងករណីដែលជួបប្រទះ នូវបញ្ហាមិនទទួល ឬប្រើប្រាស់ប្រាក់រៀល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជា អាចប្តឹងទៅអាជ្ញាធរ មានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវ ភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ជំពូកទី៩ រូបិយវត្ថុ ក្នុងមាត្រា ៤១ បានចែងថា ” ឯកតារូបិយវត្ថុរបស់កម្ពុជាគឺរៀល ។ មួយរៀលស្នើនឹងដប់កាក់ មួយកាក់ស្នើនឹងដប់សេន។ សញ្ញាសម្គាល់ប្រាក់រៀលគឺអក្សរ (រ)។ មាត្រា ចែងថា ធនាគារកណ្តាលមានសិទ្ធិផ្តាច់មុខ ក្នុងការបោះផ្សាយក្រដាសប្រាក់ និងកាសជារៀល កាក់ និងសេន។ មាត្រាទី៤៣ បានចែងថា ”ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់និងកាសដែលបោះផ្សាយ ដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូល ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាព ធ្វើសេរីកា គ្មានព្រំដែន ចំពោះក្រដាសប្រាក់ និងមានព្រំដែន ចំពោះកាសក្នុងលក្ខខណ្ឌ កំណត់ដោយធនាគារកណ្តាល។ ការទូទាត់ណាដែលមានចំនួនទឹកប្រាក់ លើសពីការកំណត់របស់ធនាគារកណ្តាលអាចឬត្រូវតែធ្វើតាមលេខនា”។
ជំពូកទី១២ ទោសប្បញ្ញតិ្ត មាត្រាទី៦៤ បានចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាព ធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោស ពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ ”។ មាត្រា ៦៥ ចែងថា ” អ្នកក្លែងក្រដាសប្រាក់ ឬកាស ដែលជារូបិយវត្ថុ មានតម្លៃនីត្យានុកូល នៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ឬនៅលើដែននៃរដ្ឋដទៃទៀត នឹងត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២០ឆ្នាំ ដល់អស់មួយជីវិត។ វត្ថុតាងដែលរឹបអូសបាន ត្រូវទុកជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល”។ មាត្រា ៦៦ ចែងថា ” ជនណាប្រព្រឹត្តដោយចេតនា ដោយបញ្ចូលក្នុងចរាចរ ឬរក្សាទុកសម្រាប់ចរាចរនូវក្រដាសប្រាក់ ឬកាសក្លែងក្លាយ ជននោះនឹងត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ពី១០ ឆ្នាំ ដល់ ២០ឆ្នាំ”៕

  

អត្ថបទដែលជាប់ទាក់ទង