ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ជម្រុញអោយបង្ការ ទប់ស្កាត់បទល្មើស បញ្ហាសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេស្សន៍រស់នៅតាមដងទន្លេសាប រួមនិងការថែរក្សាបរិស្ថានទន្លេ

157

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជម្រុញអោយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពិសេស អាជ្ញាធរខណ្ឌឬស្សីកែវ ត្រូវបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការរៀបចំសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេសន៍ដែលរស់នៅតាមដងទន្លេសាប រួមនិងការថែរក្សាបរិស្ថានទន្លេអោយបានល្អប្រសើរ។

   ការជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ តុលាក្នុងពិធីសំណេៈសំណាលជាមួយមន្ត្រីរាជការចុះអោយរដ្ឋបាលខណ្ឌឬស្សីកែវនៅសាលាខណ្ឌឬស្សីកែវ។

      លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានអនុញ្ញាតអោយមន្ត្រីរដ្ឋបាលខណ្ឌឬស្សីកែវលើកឡើងពីកង្វល់និងបញ្ហាប្រឈមខ្វះ ចន្លោះដើម្បីរិះរកវិធីបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរជាងមុន ហើយក្នុងឱកាសនោះ លោក លោកស្រីជាចៅសង្កាត់ ចៅសង្លាត់រងក៏បានលើឡើងពីបញ្ហាកង្វល់មួយចំនួនផងដែរ ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ ជួយសម្រួល ដោយមានទាំងបញ្ហា ការផ្តល់សេវាជូនប្រជាពលរដ្ឋ លូ សំរាម ការកសាងស្នាក់ការប៉ុស្តិ៍ សង្កាត់ទើបបង្កើតថ្មីជាដើម។

     លោកឃួង ស្រេង បានមានប្រសាសន៍ថា គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ខណ្ឌឬស្សីកែវនៅពេលនេះ គឺដើម្បីសួរសុខទុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបម្រើ ប្រជាពលរដ្ឋអោយរឹងរិតតែល្អប្រសើរឡើងថែមទៀត។

    លោកឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌឬស្សីកែវ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។ ប៉ុន្តែទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌឬស្សីកែវក៏មានបញ្ហាប្រឈម  ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។ 

   លោកឃួង ស្រេងបញ្ជាក់ថា នៅភ្នំពេញមានកន្លែងសប្បាយភាព២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌឬស្សីកែវ ក៏មានក្លឹបកម្សាន្ត កន្លែងសប្បាយភាពច្រើនដែរ ដែលអាជ្ញាធរ ត្រូវណែនាំអោយម្ចាស់ក្លឹបកម្សាន្តទាំងអស់នោះ បំពេញបែបបទច្បាប់អោយបានត្រឹមត្រូវ ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បើទីតាំងណាមានបទល្មើសគ្រឿងញៀន ទីតាំងនោះត្រូវតែបិទចោល ហើយម្ចាស់ទីតាំងក៏ត្រូវប្រឈមនឹងការមានទោសទណ្ឌថែមទៀត។

   ក្រៅពីនេះ លោកឃួង ស្រេង ក៏បានជម្រុញអោយមានការបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះសន្តិសុខនេះ ជាតម្រូវការចាំបាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ។

    ក្នុងឱកាសនោះដែរ លោកឃួង ស្រេងនូវបានដាក់ចេញជាផែនការចំនួន១៣ចំណុចបន្ថែមដើម្បីអោយអាជ្ញាធរខណ្ឌឬស្សីកែវអនុវត្តបន្ត ក្នុងនោះ មានទាំងមិនអនុញ្ញាតអោយផ្លូវជាតិលេខ៥ ចតយានយន្តនៅលើទ្រូវផ្លូវធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងធ្វើអោយកកស្ទះចរាចរណ៍។ ការរិតបណ្តឹងច្បាប់ចរាចរណ៍ ដោយត្រូវកោះហៅអ្នកពាក់ព័ន្ធមកប្រជុំ ដើម្បីមានវិធានការលើបញ្ហានេះ ។ យកចិត្តទុកដាក់លើបញ្ហា លូស្ទះ និងបញ្ហាកកស្ទះសំរាម។ 

   លោកបញ្ជាក់ថា ដាច់ខែនេះយើងនឹងបើកយុទ្ធនាការជួសជុលផ្លូវខូចខាតហើយ ដែលដាច់ខាតអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះមើលហើយ ក្នុងមូលដ្ឋានរបស់យើងមានផ្លូវប៉ុន្មានខូច  និងខូចមានទំហំណា។ ក្រៅណីនេះក៏ ត្រូវចុះពិនិត្យមើលចំពោះការសាងសង់រោងបុណ្យរោងការនៅលើទ្រូងផ្លូវ គឺអាចអោយធ្វើតែលើចិញ្ចើមផ្លូវ និងលើទ្រូវផ្លូវតែមួយប្រឡោះបានហើយ មិនអោយបិទផ្លូវជាដាច់ខាត ដែលការងារនេះអាជ្ញាធរខណ្ឌសង្កាត់ត្រូវធ្វើការណែនាំ។ បញ្ហានេះវាមានហានិភ័យច្រើន ក្រៅពីធ្វើអោយកកស្ទះចរាចរណ៍គេជេរ ហើយនៅ វាក៏នឹងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ បើអ្នកបើកបរខ្វះការប្រុងប្រយ័ត្នតែបន្តិច។ ការងារពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែធ្វើ ទោះជាក្នុងបុរីក៏ដោយនិងត្រូវបន្លាសគោលដៅជានិច្ចកុំនៅមួយកន្លែង។

    លោកបន្តថា បញ្ហាអន្តោប្រវេសន៍នៅតាមដងទន្លេសាប ពិសេស ការចិញ្ចឹមត្រីដែលធ្វើអោយខូចបរិស្ថាន និងបានធ្វើអោយខូចខាតដល់វិស័យទេសចរណ៍នោះ យើងត្រូវសហការ ជាមួយសមាគមន៍ជនជាតិវៀតណាម ឥស្លាមជាដើម ដើម្បីរិតបណ្តឹងច្បាប់អន្តោប្រវេសន៍ ថាតើពួកគាត់មានច្បាប់រស់នៅនិងរកស៊ីនៅស្រុកខ្មែរត្រឹមត្រូវឬទេ ។ យើងត្រូវរួមគ្នាធ្វើការងារនេះទាំងអស់គ្នាដើម្បីបម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង