ឆមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន
ភ្នំពេញ៖ ឆមាសទី១ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federationដែលចេញផ្សាយពីថ្ងៃទី 7 ខែកក្កដាឆ្នាំ 2023 នេះបានឲ្យដឹងថា ឆមាសទី១ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួន ៣៣ម៉ឺនតោន ដលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣. ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្គរបាន ចំនួន ៣២៩ ៦៣៣ តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញ ចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨ ៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ចំនួន ២៥ បានចំនួន ១២២ ១១៧តោនី គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧ លានដុល្លារ សហរដ្ឋអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤ បរិមាណចំនួន ២៨ ១១០ តោន គិតជា ទឹកប្រាក់មានចំនួន ១៨.៨៧លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗ នៅ អាហ្វ្រិក មជ្ឈិមបូព៌ា ។ល។ និងចំនួន ២១ គោលដៅបានបរិមាណចំនួន ៤១ ០៤២ តោន គិតជា ទឹកប្រាក់មានចំនួន ៣៤.៧៣ លានដុល្លារសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថាក្នុងឆមាសទី១ នៃឆ្នាំ២០២៣ នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងរួមមាន ហ្វីលីពីន និងព្រុយណេ។
ក្នុងនោះដែរអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែងចំនួន ១១,៣៤% អង្ករសគ្រប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយចំនួន ២.៤២% អង្ករសរីរាង្គចំនួន ១.០២% និងបាន នាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២ ២២៤ ៩១៣តោន គិតជាទឹកប្រាក់សរុបនៃការ នាំចេញស្រូវមានចំនួន ៥៧៨.៦៧ លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះចំនួន ៥៥% ឆ្លង កាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច ៕