ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ ច្រានចោលនូវការចេញផ្សព្វផ្សាយ របស់ម្ចាស់Account Facebookមួយ បានបង្ហោះពាក់ព័ន្ធការ បំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗ នៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន

64

 

ខេត្តព្រះវិហារ ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៅថៃ្ងព្រហស្បតិ៍ទី ០៦ ខែកក្កដា ឆ្នាំ២០២៣ សូមធ្វើការច្រានចោល នូវការចេញផ្សព្វផ្សាយរបស់ម្ចាស់Account Facebook ឈ្មោះ Sisowath Sithiden ដោយបានបង្ហោះពាក់ព័ន្ធការ បំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន) ដែល មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយរូបភាពដែលជា ហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈសូមធ្វើការច្រាន ចោលទាំងស្រុងជុំវិញព័ត៌មាន ដែលថាមានការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗ នៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន)។

សូមបញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទស្សវត្សទី៩០មកម្ល៉េះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះ ទេ។
នាពេលបច្ចុប្បន្ននេះតំបន់ប្រាសាទបាកាន(ព្រះខ័ន)ត្រូវបានទទួលការគាំពារ និងអភិរក្ស ដោយមាន កំលាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌ ដែលឈរជើងប្រចាំការនៅទីនោះ មិនក្រោមពី៣០នាក់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង