ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

70

 

ភ្នំពេញៈ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង៥ និង០០នាទីភ្លឺ កម្លាំងខណ្ឧនិងប៉ុសិ្ត បង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី១ ផ្លូវជាតិ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

១-ឈ្មោះ លន់ សុភា ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួលភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ( រក្សាទុក ) ។

២-ឈ្មោះ សំអុល រតនា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិ ខែ្មរ មានទីលំនៅផ្ទះជួលផ្លូវ៥៩៨ សង្កាត់បឹងកក់១ ខណ្ឧទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។

*សំភារៈដកហូតមាន
១ -ក្រាមសថា្លចំនួន០១កញ្ចប់ថង់តូច ។
២-ទូរសព្ទ័ ០១គ្រឿងម៉ាកViVO
៣-ម៉ូតូ០១គ្រឿងម៉ាកហុងសង់សេ១២៥ ពណ៍ខ្មៅ សា្លកលេខភំ្នពេញ1HZ6071(របស់លន់ រតនា) ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថាក្នុងករណីបង្ក្រាបជនសង្ស័យខាងលើទាំង២នាក់ខាងលើនេះដោយកំលាំងនគរបាលខណ្ឌឬស្សីកែវបានដេញប្រផាតប្រភេងរហូតដល់ជ្រុលទៅមុខនិងម៉ូតូរបស់ជនសង្ស័យបណ្ដើរជនសង្ស័យម្នាក់បានបាក់ដៃក្រោយកើតហេតុកំលាំងនគរបាលខណ្ឌឬស្សីកែវបានយកជនរងសង្ស័យដែលបានដៃទៅមន្ទីរពេទ្យរុស្សុីចំណែកអ្នកទៀត យកទៅអធិការដ្នានខណ្ឌឫស្សីកែវដើម្បីខ្លួន។

នៅចំពោះមុខ ជនសង្ស័យត្រូវបានកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង