រថយន្ដធំ ដាច់ហ្វ្រាំង ចុះពីលើស្ពានគីហ្សូណា បុករថយន្ដ២គ្រឿង និងម៉ូតូ១គ្រឿង របួស៦នាក់
កំពង់ចាម៖ រថយន្ដ២តោនកន្លះមួយគ្រឿង ដឹកអង្ករពេញ បានដាច់ហ្វ្រាំងចុះទៅលើស្ពានគីហ្សូណា បណ្ដាលឲ្យរេចង្កូតបុករថយន្ដ២គ្រឿង និងម៉ូតូមួយគ្រឿង នៅម៉ោងជិត១១ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ចំណុច រង្វង់មូលគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ3B.3067 បើកបរដោយឈ្មោះសឹង សិត ភេទប្រុសអាយុ 30 ឆ្នាំនៅភូមិព្រែកតាអូក ឃុំរកាកោះស្រុក គងពិសីខេត្ត កំពង់ស្ពឺ (បើចុះពីលើស្ពានពីកើតទៅលិច) ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌បែតង ស្លាលលេខ ភ្នំពេញ3C. 6042 បើកបរដោយឈ្មោះ យឿង រស្មី ភេទប្រុសអាយុ 26ឆ្នាំ នៅភូមិ ឃ្លោនទី3 ឃុំមាន ស្រុក ព្រៃឈខេត្តកំពង់ចាម (បើកពីលិចទៅកើត)។ ម៉ូតូម៉ាក ហុងដា សេ125ពណ៌ខ្មៅស្លាកលេខ ត្បូងឃ្មុំ1F.2791 បើកដោយឈ្មោះ ស្រ៊ាន ស្រឿន ភេទអាយុ 50ឆ្នាំ នៅភូមិ ស្រែស្ពៅ ឃុំគងជ័យ ស្រុកអូររាំង ខេត្ត្ត្បូងឃ្មុំ (បើកត្បូងទៅជើង )។ គ្រោះថ្នាក់នេះ បណ្តាលឲ្យរបួសមនុស្ស ៦នាក់ ស្រី១នាក់ របួសធ្ងន់ ១នាក់ ប្រុស របួសស្រាល ៥នាក់ និង ខូចខាត រថយន្ត២គ្រឿង កំរិតធ្ងន់ ខូចខាតម៉ូតូ១គ្រឿងកំរិតស្រាល ។ មូលហេតុបណ្តាល មានគ្រោះថ្នាក់ មកពីរថយន្ត ដឹកអង្ករ ចុះពីលើស្ពាន ជាន់ហ្វាំង មិនស៊ី។ ក្រោយពេលកើតហេតុ ផ្នែកជំនាញ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និង សម្រួលចរាចរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ក៏ដូចជា បង្ហាញដោយកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ នៅចំណុចរង្វង់មូលស្ពានគីហ្សុណា ឡានដឹកអង្ករម៉ាក Hyundai ២តោនកន្លះ ជិះគ្នា២នាក់ ទិសដៅពីកើតមកលិច ចុះពីលើស្ពានគីហ្សុណា បានដាច់ហ្វ្រាំង រេចង្កូតទៅបុកជាមួយ ឡានធុនធំដឹកទំនិញ ជិះគ្នា២នាក់ ដឹកដំឡូងពេញ ដែលមានទិសដៅពីលិចទៅកើត ព្រមទាំងរេទៅបុកបន្តឡាន តាកូមា១គ្រឿង និងម៉ូតូឌ្រីមសង់២០១៨មួយគ្រឿងទៀតដែលនៅក្បែរនោះ។
ម្ចាស់រថយន្ដដឹកអង្ករដែលដាច់ហ្វ្រាំងនោះ បានព្យាយាម គ្រប់គ្រងស្ថានការនេះដែរ ប៉ុន្ដែមិនអាចបាន១០០ភាគរយនោះទេ ដោយគ្រាន់តែគាត់បានព្យាយាម គេចចេញពីកន្លែង ដែលមានរថយន្ដតូចៗ និងម៉ូតូ ហើយសុខចិត្ត បុកជាមួយរថយន្ដធុនធំ៕