ស្រ្តីជនជាតិវៀតណាម៣នាក់ រកស៊ីម៉ាស្សា ខុសច្បាប់ត្រូវចាប់ខ្លួន
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយឯក ឌី គឹមហេង ជានាយរងការិយាល័យ បានសហការ ជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់២ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យការងាររដ្ឋបាល លើជនបរទេស ស្ថិតនៅផ្ទះម៉ាស្សាលេខ១ ផ្លូវលេខ១៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជាលទ្ធផលពិនិត្យឃើញ ជនជាតិ វៀតណាម សរុបចំនួន៣នាក់ស្រី៖
១-ឈ្មោះ DUONG KIM DINH ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា
២-ឈ្មោះ NGUEN THITHI ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា
៣-ឈ្មោះ CAU THITHUTHAO ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា
ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនជននេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។