ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វស្លាបចំនួន​១០ប្រភេទ មានចំនួន​ ៦៨៦ក្បាល ត្រូវបាននគរបាលស្រុកសង្កែ សហការបង្ក្រាបនិងដុតបំផ្លាញចោល

97


នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ អនុវត្តតាមគោលការណ៍ ណែនាំរបស់លោក ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមាន លោក​ វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការន​គរបាលស្រុក បានចាត់តាំង កងកម្លាំងនគរបាលចូលរួមសហការ ជាមួយសមត្ថកិច្ចជំនាញ​សង្កាត់​រដ្ឋ​បាលព្រៃឈើខេត្តបាត់ដំបង មន្រ្តីរដ្ឋបាលស្រុកសង្កែ កងរាជអាវុធហត្ថស្រុក សង្កែ​ ចុះធ្វើការបង្រ្កាបករណី ធ្វើអាជីវកម្មសត្វស្លាបដ៏កម្រនៅក្នុងភូមិសាស្រ្ត ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងនោះ បានធ្វើការឃាត់អ្នកធ្វើអាជីវកម្មបានចំនួន៧នាក់​ ព្រមទាំងដកហូត បានសត្វស្លាបដ៏កម្រនេះចំនួន ១០ប្រភេទដែលត្រូវបានគេសម្លាប់រួចហើយ​សរុបចំនួន ៦៨៦ក្បាល ។ ក្រោយពេលធ្វើការ​សាកសួរស្រាវជ្រាវដោយមន្ត្រីជំនាញ សត្វ​ស្លាបទាំងនេះ ត្រូវបានដុតកម្ទេចចោល ហើយអ្នកប្រព្រឹត្តិត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង