ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ទុនដ្រាបើកលឿន បែក​កង់​ក្រឡាប់​ ស្លាប់​២​នាក់​និង​រង​របួសស្រាល​ម្នាក់​

127

​បន្ទាយ​មាន​ជ័យ​៖​ រថយន្ត​មួយ​គ្រឿង​បែក​កង់​ក្រឡាប់​ ស្លាប់​២​នាក់​និង​រង​របួសស្រាល​ម្នាក់​ នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​បង្គោល​ខ្សែភ្លើង​លេខ​០២-០៤​ ស្ថិត​នៅ​ភូមិ​គោក​ទ្រាស​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រ​នេត្រ​ព្រះ​ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ បានឲ្យដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​TOYOTA​ TUNDRA​ ពណ៌​ខ្មៅ​ប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AQ-០០៤១​ បើកបរ​ដោយ​ឈ្មោះ​ លី​ ទី​គា​ ភេទ​ប្រុស​ អាយុ​៥៩​ ឆ្នាំ​រស់នៅ​ភូមិ​ក្រ​ឡែក​លើ​ ឃុំ​ល្វា​លើ​ ស្រុកចំកា​លើ​ខេត្តកំពង់ចាម​(​រង​បួស​ស្រាល​)​ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទី​១.​ឈ្មោះ​ឈី​វ​ ងី​ម​ ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​(​ស្លាប់​)​ ទី​២.​ឈ្មោះ​លី​ ហួង​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ត្រូវជា​កូនបង្កើត​(​ស្លាប់​)​ បាន​បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ ពេល​ដល់​កន្លែង​កើតហេតុ​ខាងលើ​ បាន​បែក​កង់​ក្រឡាប់​ចំនួន​៣​ត្រឡប់​ ទើប​បណ្តា​ប​អោយ​មាន​គ្រោះថ្នាក់​តែ​ម្តង​។​
​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​របួសស្រាល​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​៕


អត្ថបទដែលជាប់ទាក់ទង