ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេង វាសនាមានឱកាសប្រកួតជាមួយអ្នកប្រដាល់បារាំង

107


​ភ្នំពេញ:ហេង វាសនាក្លិបព្រៃទទឹងខេត្តបាត់ដំបងបានទទួលឱកាស ប្រកួតជាមួយអ្នកប្រដាល់បារាំងណាជីប.ដ.ហ្ស៊េលូឌី(Najib D’Jeloudi)លើសង្វៀនអាស៊ីអាគ្នេយ៍នា យប់ថ្ងៃទី២០តុលាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣.៥០គីឡូក្រាម ។

​នេះជាឱកាសដ៏កម្រមួយរបស់អ្នកប្រដាល់កម្ពុជារូបនេះ ។ វាសនាមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះ
បោះសម្លេងនោះទេហើយមួយរយៈនេះ គេមិនសូវមានឱកាសបានឡើងមកប្រកួតនៅភ្នំពេញទៀតផង ។នេះជាឱកាស
ដ៏ល្អមួយសម្រាប់អ្នកប្រដាល់កម្ពុជារូបនេះដើម្បីស្វែងរកទីផ្សារប្រកួតជាមួយអ្នកប្រដាល់បរទេសឲ្យបានកាន់តែច្រើនថែមទៀត ។

​បើគេចាញ់ក្នុងការប្រកួតនេះឱកាសដើម្បីបានប្រកួត ជាមួយអ្នកប្រដាល់បរទេសលើកក្រោយៗទៀតទំនង
ជាលំបាកហើយតែបើគេប្រកួតឈ្នះគេនឹងមានឱកាសច្រើនថែមទៀត ។ វាសនាមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤០ដង ចាញ់១២ដងនិងស្មើពិន្ទុ៣ ដង ។

​ចំពោះអ្នកប្រដាល់បារាំងណាជីប .ដ.ហ្ស៊េលូឌីវិញគេធ្លាប់មកប្រកួត នៅស្រុកខ្មែរបានមួយលើកហើយ ។គេជាអ្នកប្រដាល់ថ្មីដែលហាត់នៅប្រទេសថៃ ។ គេមិនខ្លាំងឡើងតែក៏មិនមែនជាអ្នកប្រដាល់ដែល ស្រួលបង្ក្រាបដែរគេមានកណ្ដាប់ដៃធ្ងន់ណាស់ ។ អ្នកប្រដាល់បារាំងរូបនេះមានប្រវត្តិប្រកួតចំនួន៣៦ដង ឈ្នះ២៤ដង ចាញ់១២ ដង ។

​នេះជាការចួបគ្នាដំបូងរបស់េអ្នកប្រដាល់ទាំង២រូបនេះ។ជ័យជំនះជារបស់អ្នកប្រដាល់បារាំងណាជីប .ដ.ហ្ស៊េលូឌី ឬ ចារបស់អ្នកប្រដាល់កម្ពុជាហេង វាសនា ?

​ប្រកួតជាមួយអ្នកប្រដាល់បរទេសដែរនោះធន ចាន់តាក់សមាគមប្រដាល់ក្រសួងការពារចាតិប្រកួតជាមួយ
អ្នកប្រដាល់ថៃរ៉ុង រ៉ាវី(Rong Ravy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ចាន់តាក់ជាអ្នកប្រដាល់ចិត្តធំនិងចូលចិត្តវ៉ៃប្ដូរណាស់គេ មានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៩ដង ចាញ់១១ដងស្មើពិន្ទុ១ដង ។ ចំពោះអ្នកប្រដាល់ថៃរ៉ុង រ៉ាវីវិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥២ដង ចាញ់១១ដងស្មើពិន្ទុ ២ដង ។ នរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង