សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ផ្តល់ទេយ្យទាន និងថវិកាដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីសរុប២២លានរៀល
ភ្នំពេញ៖ ទេយ្យទានដែលមានដូចជា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចំនួន ១១មុខ និងថវិកាចំនួន ៤លានរៀល ដោយគិតសរុបជាទឹកប្រាក់ទាំងអស់ស្មើនឹង ២២លានរៀល ត្រូវបានសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តវិមានតេជះ ហៅវត្តស្រះចក ប្រគល់ជូនគណៈកម្មាធិការសាខារាជធានីភ្នំពេញ ដើម្បីអោយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ យកទេយ្យទានទាំងនេះទៅចែកជូនដល់ជនរងគ្រោះ និងជនងាយរងរងគ្រោះឱ្យចំគោលដៅ និងទាន់ពេលវេលា។
ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨នៅទីអារាមវត្តវត្តវិមានតេជះ ហៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា តាងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ឃួង ស្រេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងក្នុងនាមគណៈកម្មាធិការសាខារាជធានីភ្នំពេញ លោកសូមថ្លែងអំណរព្រះគុណចំពោះ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក ដែលបានផ្តល់នូវទេយ្យទានរួមមាន៖គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចំនួន ១១មុខ និងថវិកាចំនួន ៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មើនឹង ២២លានរៀល នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
លោកបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នឹងយកទេយ្យទានទាំងនេះចែកជូនដល់ជនរងគ្រោះ និងជនងាយរងរងគ្រោះឱ្យចំគោលដៅ និងទាន់ពេលវេលា៕