ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃជ័រកៅស៊ូ បានធ្លាក់ថ្លៃ , ខណៈ៩ខែ ឆ្នាំ២០១៨​វិស័យកៅស៊ូរកចំណូលជិត២០០លានដុល្លារ

207

ភ្នំពេញ៖ របាយការណ៍ បានបញ្ជាក់ថា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៨ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ១៤០.៣០៣តោន បានកើនឡើងចំនួន ២៥.២៤០តោន ស្មើនឹង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ប៉ុន្តែទោះយ៉ាងណា តម្លៃជ័រកៅស៊ូ បានធ្លាក់ចុះប្រមាណជាង៣០០ដុល្លារ ក្នុង១តោន ខណៈមានតម្លៃបច្ចុប្បន្ននេះ ១.៣៦៧ដុល្លារ ក្នុង១តោន។ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលចំណូលជិត២០០លានដុល្លារអាមេរិក។

របាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សម្រាប់តម្លៃជ័រកៅស៊ូ ជាមធ្យមក្នុងរយៈពេល៩ខែមកនេះ មានតម្លៃ ១.៣៦៧ដុល្លារ ក្នុង១តោន បានធ្លាក់ចុះ៣០៤ដុល្លារក្នុង១តោន ស្មើនឹង១៨ភាគរយ។ កម្ពុជា មានផ្ទៃដីកៅស៊ូ សរុបចំនួន៤២៧.៩៩៨ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រ មានចំនួនជាង២០ម៉ឺនហិកតា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំ មានចំនួនជាង២២ម៉ឺនហិកតា។ នៅឆ្នាំ២០១៧ កម្ពុជា បាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ដើម ដោយទទួលចំណូលបានប្រមាណ៣០០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង