ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនមនុស្សពីនាក់ប្តីប្រពន្ធ យកដុល្លារសែនខ្មោច ទៅចាក់សាំងម៉ូតូ

75

ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបាននគរបាលស្រុកចិត្របុរី ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ កាលពីថ្ងៃទី១៨ តុលា ក្រោយពីពួកគេមានចេតនាយកលុយដុល្លារក្លែងក្លាយ(លុយសែន) យកចាក់ទៅសាំងម៉ូតូ នៅតំបន់ដាច់ស្រយ៉ាល ក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ដើម្បីឲ្យគេអាប់មកវិញជាលុយពិតប្រាកដ។
នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកចិត្របុរី លោកហេង ប៊ុនធឿន បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ យ៉ន សំ អាយុ៣៩ឆ្នាំ ជាប្តី និងប្រពន្ឋឈ្មោះ ផាន ឡែន អាយុ៣៣ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រោយការចាប់ខ្លួននគរបាល បានឆែកឆេរទៅលើខ្លួនជនប្រុស ស្រីពីរនាក់ប្តីប្រពន្ធនេះ និងបានរកឃើញមានលុយដុល្លារក្លែងក្លាយ (លុយសែន) មានចំនួនជាង៥ពាន់ដុល្លារ មានក្រដាស់ប្រាក់ ចាប់ពីក្រដាស់៥ដុល្លារដល់ក្រដាស់១០០ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង