លោក ស សុខា ដឹកនាំមន្ត្រីកីឡាចូលរួមមហាសន្និបាត សហព័ន្ធកីឡាសាកលវិទ្យាល័យអាស៊ាន
ភ្នំពេញ៖លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានដឹកនាំមន្ត្រីកីឡា អញ្ជើញចូលរួមមហាសន្និបាតសហព័ន្ធកីឡា សាកលវិទ្យាល័យ អាស៊ានលើកទី១០ នៅទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ។
មហាសន្និបាតប្រព្រឹត្តនៅថ្ងៃទី១៩ដល់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៨។លោកចាបរតនាដែលជាមន្ត្រី្អគ្គនាយកដ្ឋានកីឡាមន្ត្រីកីឡាដែល អមដំណើរជាមួយនោះ បានប្រាប់ឲ្យដឹងពីទីក្រុងកូឡាឡាំពួរ ថាមហាសន្និបាតសហព័ន្ធកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១០ លើកនេះខាងក្រសួងអប់រំដោយ មានអញ្ជើញចូលរួមលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ុក សិទ្ធិអគ្គនាយកដ្ឋានកីឡា។
នេះជាមហាសន្និបាតត្រៀមខ្លួនសម្រាប់រៀបចំការប្រកួត កីឡាសាកលវិទ្យាល័យអាស៊ាន នៅប្រទេសមីយ៉ាន់ម៉ាដែល នឹងប្រព្រឹត្តនៅថ្ងៃទី៩ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
នៅក្នុងនោះកម្ពុជានឹងបញ្ជូនកីឡា៦ប្រភេទចូលរួមមាន កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវ៉ូវីណាម កីឡាវាយកូនឃ្លីលើតុ និងកីឡាការ៉ាត់ដូដោយមានកីឡាករ-កីឡាការិនីចំនួន៣១ នាក់ និងគ្រូបង្វឹក១២នាក់៕