ប៉ូលិសឫស្សីកែវចាប់ឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងករណីចោរកម្មនិងទទួលផលចោរកម្ម
ភ្នំពេញៈកម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវបានតាមស៊ើបអង្កេត ឃាត់ខ្លួនជាក់ស្ដែង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាមៗ ពីជនរងគ្រោះសមត្ថកិច្ចក៏ចុះស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៧នាក់។
ក្នុងនោះមានអនិតិជន២នាក់ អ្នកសមគំនិតលួច២នាក់ និងអ្នកទទួលផលចោរកម្ម (ទទួលទិញ)៣នាក់ដោយដកហូតបានកុំព្យូទ័រ១គ្រឿងនិងលុយចំនួន៧ម៉ឺនរៀល។ការឃាត់ខ្លួននៅត្រង់ចំណុចផ្ទះលេខD២៨ ផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ថា ចំពោះជនសង្ស័យទាំង៧នាក់ ដែលបង្ក្រាបបានក្នុងនោះមានអនិតិជន២នាក់ និងជាអ្នកលួចមានឈ្មោះ ហ៊ួន លីហាក់ ភេទប្រុស អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សារឿន សម្បត្តិរក្សា ហៅខ្មៅ ភេទស្រី អាយុ១២ឆ្នាំ អនិតិជនទាំង២នាក់។
លោកអធិការបានបន្ថែមទៀតថា ចំពោះជនសង្ស័យពាក់ព័ន្ធផ្សំគំនិតក្នុងអំពើលួចទី១៖ឈ្មោះ ធឿន ចាន់ណាដែត ហៅដែត អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ (អ្នកលួច), ទី២៖ឈ្នោះ អ៊ុង ពុទ្ធី ហៅធី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ផ្សំគំនិត), ។ទី៣៖ឈ្មោះ អ៊ុង បូរិនកុម្ភៈ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ (ទទួលផលចោរកម្ម), ទី៤៖ឈ្មោះ ធឿន រដ្ឋា ហៅឃៀង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ទទួលផលចោរកម្ម), ។
ទី៥៖ឈ្មោះ លឹម ស្រីកែវ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ (ទទួលផលចោរកម្ម) ជនសង្ស័យទាំង៥នាក់ ស្នាក់នៅភូមិសង្កាត់កើតហេតុជាមួយគ្នា។ រីឯជនរងគ្រោះមានឈ្មោះ តាំង ហ៊ុយលីន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៧B ភូមិមាល់ សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកគល់ យី អធិការបានបញ្ជាក់ថាជនសង្ស័យ ជាចោរបានធ្វើសកម្មភាពលួចក្នុងរថយន្ដ បណ្ដាលឲ្យបាត់បង់លុយ ចំនួន១.៦០០ដុល្លារ កុំព្យូទ័រយួរដៃ១គ្រឿង ត្រាក្រុមហ៊ុនចំនួន១ និងឯកសារក្រុមហ៊ុនមួយចំនួន ទើបឈានដល់បើកការស្រាវជ្រាវ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ រហូតបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៥នាក់តែម្ដង។ ដោយក្នុងប្រតិបត្តិការនោះដែរ ដកហូតបានកុំព្យូទ័រដៃចំនួន១គ្រឿង ពណ៌ខ្មៅ ម៉ាកឌែល រួមជាមួយលុយខ្មែរ ចំនួន៧០.០០០រៀល។
ក្រោយបង្ក្រាបក្រុមជនសង្ស័យ ក្នុងអំពើលួចផ្សំគំនិត និងទទួលផលចោរកម្មទាំង៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយត្រូវបាននាំមកឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាមៗ ពីជនរងគ្រោះសមត្ថកិច្ចក៏ ចុះស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៧នាក់។
ក្នុងនោះមានអនិតិជន២នាក់ អ្នកសមគំនិតលួច២នាក់ និងអ្នកទទួលផលចោរកម្ម (ទទួលទិញ)៣នាក់ដោយដកហូតបានកុំព្យូទ័រ១គ្រឿងនិងលុយចំនួន៧ម៉ឺនរៀល។ការឃាត់ខ្លួននៅត្រង់ចំណុចផ្ទះលេខD២៨ ផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ថា ចំពោះជនសង្ស័យទាំង៧នាក់ ដែលបង្ក្រាបបានក្នុងនោះមានអនិតិជន២នាក់ និងជាអ្នកលួចមានឈ្មោះ ហ៊ួន លីហាក់ ភេទប្រុស អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សារឿន សម្បត្តិរក្សា ហៅខ្មៅ ភេទស្រី អាយុ១២ឆ្នាំ អនិតិជនទាំង២នាក់។
លោកអធិការបានបន្ថែមទៀតថា ចំពោះជនសង្ស័យពាក់ព័ន្ធផ្សំគំនិតក្នុងអំពើលួចទី១៖ឈ្មោះ ធឿន ចាន់ណាដែត ហៅដែត អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ (អ្នកលួច), ទី២៖ឈ្នោះ អ៊ុង ពុទ្ធី ហៅធី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ផ្សំគំនិត), ។ទី៣៖ឈ្មោះ អ៊ុង បូរិនកុម្ភៈ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ (ទទួលផលចោរកម្ម), ទី៤៖ឈ្មោះ ធឿន រដ្ឋា ហៅឃៀង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ទទួលផលចោរកម្ម), ។
ទី៥៖ឈ្មោះ លឹម ស្រីកែវ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ (ទទួលផលចោរកម្ម) ជនសង្ស័យទាំង៥នាក់ ស្នាក់នៅភូមិសង្កាត់កើតហេតុជាមួយគ្នា។ រីឯជនរងគ្រោះមានឈ្មោះ តាំង ហ៊ុយលីន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៧B ភូមិមាល់ សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកគល់ យី អធិការបានបញ្ជាក់ថា ជនសង្ស័យជាចោរបានធ្វើសកម្មភាពលួចក្នុងរថយន្ដ បណ្ដាលឲ្យបាត់បង់លុយ ចំនួន១.៦០០ដុល្លារ កុំព្យូទ័រយួរដៃ១គ្រឿង ត្រាក្រុមហ៊ុនចំនួន១ និងឯកសារក្រុមហ៊ុនមួយចំនួន ទើបឈានដល់បើកការស្រាវជ្រាវ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ រហូតបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៥នាក់តែម្ដង។ ដោយក្នុងប្រតិបត្តិការនោះដែរ ដកហូតបានកុំព្យូទ័រដៃចំនួន១គ្រឿង ពណ៌ខ្មៅ ម៉ាកឌែល រួមជាមួយលុយខ្មែរ ចំនួន៧០.០០០រៀល។
ក្រោយបង្ក្រាបក្រុមជនសង្ស័យ ក្នុងអំពើលួចផ្សំគំនិត និងទទួលផលចោរកម្មទាំង៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបាននាំមកឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕