ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសល្មោភកាមម្នាក់ រំលោភក្មេងអាយុ៩ឆ្នាំ រកសុទ្ធតែថ្នាំសម្រើប និងស្រោមអនាម័យ លាក់នៅក្នុងម៉ូតូឃ្លុបម៉ូតូ

112


កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ដែលចាប់រំលោភក្មេងអាយុ៩ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ
តែទោះបីយ៉ាងណា ក្នុងពេលឃាត់ជនល្មោភកាមរូបនោះ សមត្ថកិច្ចនគរបាលមូលដ្ឋាន ដកហូតបាន វត្ថុតាងមាន ថ្នាំសម្រើប ជាច្រើនបន្ទះ និងស្រោមអនាម័យ ដែលលាក់ទុកនៅក្នុងម៉ូតូឃ្លុបក្រោមកែបម៉ូតូរបស់ខ្លួន។ តែទោះយ៉ាងណា ក្នុងដំណាក់សមត្ថកិច្ច ជនសង្ស័យបានបដិសេធថាខ្លួនមិនបានប្រព្រឹត្តនោះទេ តែយោងតាមចម្លើយរបស់ជនរងគ្រោះនិងភស្តុតាង សមត្ថកិច្ចបានកសាងឯកសារ បញ្ជូនបន្តទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ហេតុការណ៍រំលោភនេះ កើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគីរី ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច នគបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ណ.ម.យ អាយុ៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ ។
ចំណែកជនសង្ស័យ ឈ្មោះ វង វឿន អាយុ៤៧ឆ្នាំ រស់នៅក្នុង ភូមិដា ឃុំដា ស្រុកកំពង់លែង ។ ក្មេងស្រីរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ នាងនិងមិត្តភក្កិម្នាក់ឈ្មោះ ស្រីតូច បានទៅឃ្វាលពពែ នៅចំណុចភ្នំបូក ក្នុងភូមិជំពារ ឃុំព្រៃគ្រី រួចបានដេញពពែឲ្យទៅស៊ីស្មៅ នៅលើភ្នំ ហើយពួកនាងបានអង្គុយក្បែរដើមស្វាយមួយ ក្នុងដីចំការ ឈ្មោះ ឈុំ ឈីន ។
ស្រាប់តែឃើញពូម្នាក់ បានជិះម៉ូតូ មិនស្គាល់ម៉ាក ពណ៌ក្រហម មកឈប់នៅមាត់ផ្លូវ ហើយបានដើរមកសួរ នាងនិងស្រីតូច ថា ចង់បានលុយចាយអត់ បើចង់បាន ពូឲ្យ ២០០០រៀល រួចជនសង្ស័យចាប់ដៃនាងជាប់ ទាញចូលក្នុងព្រៃជើងភ្នំ ពេលនោះមិត្តភក្កិឈ្មោះស្រី តូច ភ័យពេក រត់ទៅផ្ទះរបស់គេបាត់។ ពេលនោះជនសង្ស័យ បានចាប់នាងរំលោភសេពសន្ថវៈ ដោយឈឺពេក នាងស្រែកប្រាប់ថា ឈឺនោម ជនសង្ស័យ ក៏លែងដៃនាង ពេលមានឱកាល្អនោះ នាងក៏បានរត់ទៅផ្ទះអ្នកជិតខាងឲ្យជួយ។ អ្នកជិតខាង ក៏បាននាំគ្នាមកតាមរកជនសង្ស័យដែរ ប៉ុន្តែមិនឃើញ ទើបទៅប្រាប់ម្តាយ។ ម្ដាយរបស់នាង បានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្និ៍នគបាលរដ្ឋបាល រហូតឈានដល់ចាប់ខ្លួនសង្ស័យបានតែម្ដង ។ តែឈ្មោះ វង វឿន នៅក្នុងដំណាក់កាលសមត្ថកិច្ចនគរបាល បានឆ្លើយបដិសេធថាខ្លួនមិនបានប្រព្រឹត្តិដូចការចោទនេះទេ។ តែទោះបីយ៉ាងណា សមត្ថកិច្ច ដកហូតបាន វត្ថុតាងមាន ថ្នាំសម្រើប ជាច្រើនគ្រាប់ ស្រោមអនាម័យ នៅក្នុងម៉ូតូ របស់ជនសង្ស័យ។ជនសង្ស័យនិងវត្ថុតាង ដែលសមត្ថកិច្ចរកឃើញ នៅក្នុងឃ្លុបក្រោមកែបម៉ូតូ ត្រូវបានកសាង ឯកសារ បញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង