បង្កើតដែនជម្រកសត្វព្រៃ សំបូរ និងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ
ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ បង្កើតដែនជម្រកសត្វព្រៃ ចំនួន២កន្លែងបន្ថែមទៀត ដោយចេញអនុក្រឹត្យដាច់ដោយឡែកពី គឺដែនជម្រកសត្វព្រៃ សំបូរ ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតាត្រូវបានបង្កើតឡើង ស្ថិតក្នុងភូមិសាស្រ្តស្រុកសំបូរ ខេត្តក្រចេះ និងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ដែលមានផ្ទៃដីសរុបចំនួន ១២.៧៧០ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះត្រូវបានបង្កើតឡើង។
បើតាមអនុក្រឹត្យ ផ្ទៃដីនៃអនុក្រឹត្យដែនជម្រកសត្វព្រៃ ទាំង២នេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រចេះ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕