ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស២នាក់ ជាឪពុកមា​ និង​ម្ដាយមីង​ ករណីសម្លាប់ក្មេងស្រី​២នាក់

81


ករណីក្មេងស្រីពីរនាក់បានស្លាប់យ៉ាងអនោចអធ័មដោយឃាតករបានសម្លាប់នឹងបានញាត់ចូលក្នុងវ៉ាលី សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនឪពុកមា​ និង​ម្ដាយមីង​កុមារ​រងគ្រោះ​ទាំង​ពីរ យកទៅសាកសួរ ដោយគ្រាន់តែជាបទនៃការសង្ស័យតែប៉ុណ្ណោះ ទៅលើករណីឃាតកម្មនេះ។

ហើយអ្វីដែលនឹកស្មានមិនដល់នោះ អ្នកដែលសមត្ថកិច្ចដាក់ការសង្ស័យ ក្នុងករណីបានសម្លាប់ក្មេងស្រីទាំងពីរនេះ គឺមិនមែនជាអ្នកក្រៅនោះទេ​ តាមការពិតគឺជា​ឪពុកមា​ និង​ម្ដាយមីង​របស់កុមារ​រងគ្រោះ​ទាំង​ពីរដែលរស់នៅជាមួយរាល់ថ្ងៃ។ ហើយក្នុងនោះ ការដែលសមត្ថកិច្ចបាន ឃាត់អ្នកទាំងពីរនោះ គឺជាបទនៃការសង្ស័យតែប៉ុណ្ណោះ ទៅលើករណីឃាតកម្មនេះ។

ក្រោយពីបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រូច សមត្ថកិច្ចគឺមិនទាន់ បានប្រាប់នូវមូលហេតុឪពុកមា និងម្តាយមីង នៃករណីឃាត់កម្មនោះនៅឡើយទេ ព្រោះថាសមត្ថកិច្ចគឺកំពុងតែបន្តការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះនិងក្រុមគ្រួសារសព។

ករណីឃាតកម្ម​នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ ​ដែល​ត្រូវជា​ឪពុកមា​ និងម្ដាយមីងកុមារីរងគ្រោះទាំង២ បណ្តោះអាសន្នហើយ ខណៈ​ជាប់​ពាក់ព័ន្ធពីបទ​សង្ស័យ​នៅក្នុង​ករណីរឿង​ឃាតកម្ម​នេះ ដើម្បី​បន្តបើកការស្រាវជ្រាវ។​ ការឃាត់ខ្លួន​នេះ សូម្បីតែអ្នកសារព័ត៌មាន ក៏មិនត្រូវបានអនុញ្ញាតឲ្យ​ថតរូបជនសង្ស័យទាំង២នាក់នោះដែរ។

មកដល់ ថ្ងៃទី២០ តុលា ២០១៨ សមត្ថកិច្ច​មិនត្រូវបានទម្លាយចេញឲ្យ​ដឹង អំពី​ករណីពាក់​ព័ន្ធ​យ៉ាងណា​នៅ​ឡើយ ក្នុង​រឿង​ឃាតកម្ម ជាមួយនឹង​ជនសង្ស័យ​ទាំង​២​នាក់​នោះទេ ព្រោះ​សមត្ថកិច្ច​កំពុង​តែបន្តនីតិវិធីស្រាវជ្រាវបន្តនៅឡើយ។

ចំណែក​ការធ្វើ​កោសល​វិ​ច័​យ​លើ​សាកសព​កាលពី​យប់​ថ្ងៃទី១៨ ខែតុលា អាជ្ញាធរ​ឃុំ​ បានអោយដឹងថា​ កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ១៤​ឆ្នាំ ​ត្រូវបាន​ឃាតក​រវាយបំបាក់​ឆ្អឹងជំនី​រខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំ​ង៤​ត្រូវ​កាច់​បំបាក់ ដើម្បីយកសពញាត់បញ្ចូលក្នុងហិបដាក់ខោអាវ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ៧ឆ្នាំ ​ក៏ត្រូវបានឃាតករកាច់បំបាក់កសម្លាប់​ចោល ហើយញាត់ចូលក្នុងហិបទាំង២នាក់បងប្អូនផងដែរ។

នៅក្នុង​រឿង​ឃាតកម្ម​ដ៏សាហាវមួយនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូល​ដ្ឋា​ន​បានសំណូមពរ​ដ៏ទទូចដល់​សមត្ថកិច្ច​ជំនា​ញ​គ្រប់​ជាន់ថ្នាក់ មេត្តា​ព​ន្លឿ​ន​ក្នុងការស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​វែកមុខ​រកឃាតក​ដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវខាងលើនេះ និង​ចាប់​ខ្លួនយកមក​ផ្ដន្ទាទោស​ ទៅតាម​ផ្លូវច្បាប់​ឲ្យ​បាន​ឆាប់៕

អត្ថបទដែលជាប់ទាក់ទង