កុំឲ្យធ្វើការចែកចាយ បង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយ ប៉ះពាល់ដល់ក្រុមគ្រួសារអគ្គស្នងការនគរបាលជាតិ អាចប្រឈមនឹងផ្លូវច្បាប់
ភ្នំពេញ ៖ សូមជូនដំណឹងដល់សាធារណជន និងមតិជាតិ-អន្តរជាតិ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា Account Facebook បានបង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារនាយនគរបាលជាតិជាន់ខ្ពស់ ។ ដូច្នេះហើយ សូមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ (Share) ឬក៏ឆ្លើយតប (Comment) ចំពោះ Account Facebook នេះឲ្យសោះ ព្រោះថា រាល់ការចែកចាយ (Share) ឬការអត្ថាធិប្បាយណាមួយ (Comment) វាអាចប្រឈមនឹងផ្លូវច្បាប់ ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសតាមគេហទំព័រផ្លូវការ អំពាវនាវឱ្យសាធារណជន កុំចែកចាយបន្ដនូវរូបភាព និងខ្លឹមសារក្លែងក្លាយមួយ បង្ហោះនៅលើ Facebook ឈ្មោះ Jay Varman ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ក្រុមគ្រួសារ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយយ៉ាងដូច្នេះថា សូមជូនដំណឹងដល់សាធារណជន និងមតិជាតិ-អន្តរជាតិ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា Account Facebook ឈ្មោះ Jay Varman បានបង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ នាយនគរបាលជាតិជាន់ខ្ពស់។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទៀតថា ដូច្នេះសូមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ ឬក៏ឆ្លើយតបចំពោះ Account Facebook ឈ្មោះ Jay Varman នេះឲ្យសោះ ព្រោះថារាល់ការចែកចាយ ឬក៏ឆ្លើយតបវាអាចប្រឈមនឹងផ្លូវច្បាប់៕