ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនកម្មករនៃមន្ទីរសាធារណការខេត្តព្រះវិហារនឹងទទួលបានការយកចិត្តទុកដាក់និងការព្យបាលជម្ងឺដោយមិនអស់ប្រាក់

181

 

ព្រះវិហារ៖ បងប្អូនកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនឹងទទួលបានការយកចិត្តទុកដាក់និងការព្យបាលជម្ងឺដោយមិនអស់ប្រាក់ បើសិនជាបងប្អូនមានជម្ងឺ ហើយសំរាកនៅក្នុងមន្ទីរពេទ្យ។

  នេះបើតាមការបញ្ជាក់ពីលោកសំ លាងទ្រីប្រធានមន្ទីរសាធរណការនិងដឹកជញ្ជូនខេត្តព្រះវិហារក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយបងប្អូនកម្មករទាំងអស់កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧កន្លងមកនេះ។

   លោកសំ លាងទ្រីបានមានប្រសាសន៌ថា អនុវត្តន៍តាមការណែនាំរបស់លោកស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏ដូចជាកាណែនាំរបស់លោកអ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិត្តទុកដាក់ជានិច្ច ក្នុងការអនុវត្ត្ចតួនាទីភារកិច្ចរបស់ខ្លួន ដូចជាការជួសជុល ការថែទាំផ្លូវជាដើម ដែលបានធ្វើអោយការងារទទួលជោគជយ័ជាបន្តបន្ទាប់។ កត្តាទាំងនេះគឺពិតជាផ្តើមចេញពីការលះបង់ ការសហការសាមគ្គីគ្នារវាងថ្នាក់ដឹកនាំបុគ្គលិកកម្មករនៅក្នុងមន្ទីរសាធារណការខេត្តទាំងមូល។

   លោកប្រធានមន្ទីរមានប្រសាសន៍បន្តថា ការជួបជុំគ្នាក្នុងថ្ងៃនេះគឺពិតជាមានសារះសំខាន់ណាស់ដើម្បីអោយបងប្អូនកម្មករយើងមានឱកាសបញ្ចេញមតិ យោបល់ផ្ទាល់ខ្លួនពីបញ្ហាប្រឈមនិងភាពអសកម្មនានាដែលបានកើតមានឡើងនៅក្នុងពេលបំពេញមុខងារកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

  ក្នុងឱកាសនោះដែរ លោកសំ លាងទ្រីបានប្រាប់ទៅបងប្អូនកម្មករទាំងអស់ថា ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនកម្មករយើង ក្នុងនាមមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកអនុញ្ញាតិអោយបងប្អូនកម្មករយើងដែលមានជម្ងឺគឺទៅសំរាកព្យាបាលអោយបានជាសះស្បើយ ហើយពេលត្រឡប់មកបំពេញការងារវិញ សូមយកវិកយ័បត្រថ្លៃព្យាបាលមកមន្ទីរ មន្ទីរនិងចេញថវិការជូនវិញ គឺមិនអោយបងប្អូនជួបការលំបាកឡើយ។

   លោកក៍បានផ្តាំផ្ញើរអោយបងប្អូនកម្មករយើងដែលបំពេញការងារនៅតាមការដ្ឋានផ្សេងៗត្រូវស្លៀកពាក់ឯកសណ្ឋានដែលបានបើកអោយជាប់ជានិច្ច ហើយត្រូវថែរក្សាអោយបានល្អ និងបានផ្តាំផ្ញើរអោយបងប្អូនកម្មករយើងកុំជឿតាមញុះញង់របស់ជនអគតិមួយចំនួនដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព ពិសេសគឺចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត។ ត្រូវប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែននៅអាណត្តិនេះនិងអណត្តិក្រោយៗទៀត៕

អត្ថបទដែលជាប់ទាក់ទង