ស្ត្រីម្នាក់ដើរកាត់ទឹកក្បែរបង្គោលភ្លើងត្រូវភ្លើងឆក់ស្លាប់ភ្លាមខណៈពេលទៅលេងផ្ទះម្តាយក្មេក
ភ្នំពេញ៖ ស្ត្រីជាកម្មកររោងចក្ម្នាក់រស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈនាងដើរកាត់ទឹកត្រឹមខ្មងជើងពេលមេឃកំពុងតែភ្លៀងដែលដើរទៅក្បែរបង្គោលប្រអប់ភ្លើងរបស់EDC ទៅលេងផ្ទះម្តាយក្មេកចំណុចផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងជិត៧យប់ថ្ងៃទី ១៩តុលា២០១៨ ។
សមត្ថកិច្ចបានឱ្យដឹងថា៖រងគ្រោះមានឈ្មោះ សូ ស៊ីណា អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងធ្វើការរោងចក្រនៅម្តុំចំការរដូង មានស្រុកកំណើតឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ជនរងគ្រោះមានកូនប្រុសម្នាក់ ឈ្មោះ គុជ សារ ហៅ (តូ នី) អាយុ២ឆ្នាំ។គួរបញ្ជាក់ពីសាច់ញាតិជនរងគ្រោះថាដោយសារមានអាប៉ីជំនឿផងនោះកន្លងមកប្តីស្ត្រីរងគ្រោះខំទៅបួសដើម្បីកុំឲ្យព្រាត់ស្លាប់តាមសម្តីគ្រូទាយ តែនៅព្រាត់ស្លាប់ដដែលគឺប្រពន្ធឆក់ខ្សែភ្លើងគួរឲ្យអាសូណាស់។
ចំណែកប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា៖មុនពេលកើតហេតុនោះដែរក៏មានកម្មករកម្មការនីដើរចេញពីធ្វើការរោងចក្រមកដល់ចំណុចកើតហេតុខាងលើក៏ឆក់ពួកគាត់ដែរតែបានលោត ចេញទាន់ហើយក៏ដើរទៅបន្ទប់រៀងៗខ្លួនបាត់ ទៅ។ មួយសន្ទុះក្រោយមកគេក៏ឃើញនារីរងគ្រោះបានចុះពីលើម៉ូតូហើយដើរដំរង់ទៅបន្ទប់ដែលម្តាយក្មេករស់នៅស្រាប់តែមកដល់កន្លែងកើតហេតុមានអ្នកជិតខាងស្រែកប្រាប់ថាកុំដើរមកជិតកន្លែងនឹងប្រយ័ត្នឆក់ តែខណៈនោះនារីរងគ្រោះមិនបានឮដោយសារតែកំពង់និយាយទូរស័ព្ឌក៏បានឈានជើងឡើងលើគោកជាន់ចំថ្មចាក់សាបមុខផ្ទះជិតបង្គោលភ្លើង EDC ចំនួន២ទន្ទឹមគ្នាក៏ឆក់ប្រកាច់ចូលទឹកស្លាប់ភ្លាមៗតែម្ដង។
ជាមួយគ្នានោះដែរបើយោងតាមការបញ្ជាក់របស់ម្តាយក្មេកស្ត្រីជនរងគ្រោះបានឲ្យដឹងថាថា៖មុនពេលកើតហេតុ កូនប្រសាររបស់គាត់បានប្រាប់ថាពេលចេញពីធ្វើការនិងមកលេងគាត់នៅភូមិទួលពង្រ ហើយក្រោយមកក៏មានភ្លៀងធ្លាក់ យ៉ាងខ្លាំង និងរលឹមរហូត ធ្វើឱ្យទឹកលិចផ្លូវអស់លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានគេភ្ញាក់ផ្អើលថាមាន មនុស្សស្រីឆក់ខ្សែរភ្លើងស្លាប់នៅ ក្បែរបង្គោលភ្លើង ដែលជិតនិងកន្លែងគាត់ស្នាក់ នៅ ភ្លាមនោះគាត់ក៏ស្ទុះទៅមើល ក្រែងកូនប្រសារដែលថាមកលេងគាត់ពេលចេញមកមើលពិតជាកូនប្រសារគាត់មែន ។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមតកិច្ចជំនាញកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅស្រុកកំណើត ៕