ប្រារព្វពិធីអុំទូក នៅក្នុងក្រុងបាត់ដំបង ស្នងការនគរបាលខេត្ត បង្ហាញ រូបថតមុខសញ្ញាចោរ លួច- ឆក់ ដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន
ស្នងការនគរបាលខេត្តបាត់ដំបង បានសេចក្តីជូនដំណឹង ក្នុងឱកាស នៃការប្រារព្វពិធីអុំទូក នៅក្នុងក្រុងបាត់ដំបង នាថ្ងៃទី២៣និងទី២៤ខែ តុលាឆ្នាំ២០១៨នេះ និងដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម កាត់បន្ថយបានល្អប្រសើរ នូវសកម្មភាពល្មើសមួយចំនួន ពិសេសករណី (លួច- ឆក់) ដែលបង្កឡើងដោយជនឱកាសនិយម មួយចំនួន ហេតុនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានមូលដ្ឋាន ក្នុងការបង្ហាញនូវរូបភាពជន(សង័្សយ) ដែលធ្លាប់បានធ្វើសកម្មភាពខាងលើ ក្នុងអំឡុងនៃការប្រារព្វពិធីបែបនេះ នៅក្នុងមូលដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្នងការនគរបាលខេត្ត បានបន្តថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញ មុខសញ្ញាដែលមានភិនភាគ ដូចក្នុងរូបភាពនេះសូមមេត្តាប្រុងប្រយ័ត្ន និងរាយការណ៍ ជូនសមត្ថកិច្ច ដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីមានវិធានការ សូមអរគុណ៕