ស្ត្រីម្នាក់ជាប្រពន្ធធ្លាក់ពីលើម៉ូតូ រថយន្តមកពីក្រោយកិនស្លាប់
ព្រះសីហនុ៖ ស្ត្រីម្នាក់ជាប្រពន្ធធ្លាក់ពីលើម៉ូតូស្លាប់ ពេលជិះម៉ូតូជាមួយប្តី រួចម៉ូតូចុះចិញ្ចេីមផ្លូវធ្លាក់ជង្ហុក ក៍គ្រវែងធ្លាក់ស្ត្រីរងគ្រោះ ហើយភ្លាមៗ ក៍មានរថយន្តមកពីក្រោយកិនស្លាប់ តែម្តងនៅផ្លូវជាតិលេខ៤ កាលពីម៉ោងជិត១រសៀលថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចប្រាប់ថា ពីរនាក់ប្តីប្រពន្ធជាកម្មករសំណង់ បានធ្វេីដំណើរដោយម៉ូតូមួយគ្រឿង ពីត្បូងទៅជើង តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៤ ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបេីកម៉ូតូចុះចិញ្ចេីមផ្លូវធ្លាក់ជង្ហុក បណ្ដាលឲ្យ គ្រលែងធ្លាក់ប្រពន្ធពីលេីម៉ូតូ រួចហើយរថយន្តមិនស្គាល់អត្តសញ្ញាណ មួយគ្រឿងមកពីក្រោយបានបុកកិនពីលេីបណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែង រួចហើយរថយន្តនោះបើករត់គេចបាត់តែម្ដង។
បុរសជាប្តីឈ្មោះអ៊ុង សាវង់ អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះភាព អាយុ៤១ឆ្នាំ អ្នកទាំងពីរមានលំនៅដ្ឋាន នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពត មកធ្វើការងារសំណង់នៅខេត្តព្រះសីហនុ៕