ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកស្អែកប្រធានរដ្ឋសភាកម្ពុជា និងជួបពិភាក្សាការងារមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ

43

 

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា និងទទួលជួបពិភាក្សាការជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣នៅវិមានរដ្ឋសភា។
បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រៈរាជាណាចក្រកម្ពុជា និងអញ្ជើញទទួលជួប គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ ដឹកនាំដោយឯ.ឧ គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវេលាម៉ោង៨.០០នាទីព្រឹក។

ក្នុងនឹងជំនួបប្រធានរដ្ឋសភាកម្ពុជានឹងមាន ពិធីទទួលបដិសណ្ឋាកិច្ចផ្លូ វការនៅខាងក្រៅវិមានរដ្ឋសភា ផងដែរ។ សូមជម្រាបថាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉អញ្ជើញមក បំពេញទស្សន កិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា។ការអញ្ជើមកនេះតប តាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាគឺ លោក គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្ស នកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃ សាធារណរដ្ឋកូរ៉េ គ្រោង នឹងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណា ចក្រកម្ពុជា ជាអាទិ៍ ៖ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី។ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯក រាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ»៕. សំរិត

អត្ថបទដែលជាប់ទាក់ទង