ក្រោកពីដេកភ្លាម មើលឃើញខេត្តសៀមរាប មុនគេ រឿងឧកញ៉ា ប្លន់ផ្លូវសាធារណៈ និងដីប្រជាពលរដ្ឋ១៨៥ គ្រួសារ
សៀមរាប៖ ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់ផ្លូវសាធារណៈ និងដី ប្រជាពលរដ្ឋ១៨៥គ្រួសារ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ា។
ករណីនេះដែរ លោកស្រី ហ៊ុន សីណាត បានសរសេរៀបរាប់ថា ជម្រាបសួរពុកម៉ែបងប្អូនកូនក្មួយក្នុងខេត្តសៀមរាប និង ពុកម៉ែ បងប្អូនកូនក្មួយ មិត្តរួម Facebook ក្នុងកម្ពុជានឹករលឹកអ្នកជានិច្ច។ ថ្ងៃនេះក្រោកពីដេកភ្លាម មើលឃើញខេត្តសៀមរាប មុនគេ រឿងឧកញ៉ា ប្លន់ផ្លូវសាធារណៈ និងដីប្រជាពលរដ្ឋ១៨៥ គ្រួសារ អុញ ! ព្រះជាម្ចាស់ហេតុអីក៏ សម្បូរឧកញ៉ាដើរប្លន់ដីរាស្ត្រ លុបបឹង លុបសមុទ្រ ហើយអត់មានទោសទៀត បើរាស្ត្រវិញចាក់ដីខ្សាច់នៅជាប់ផ្លូវ ភ្នែកអស់លោកឃើញភ្លាមអុះ ក ផ្លេត អ៊ីចឹងហើយបានជាគេចង់ធ្វើឧកញ៉ា ស្រួលដើរប្លន់ដីអត់មានទោស តែក៏មានឧកញ៉ាខ្លះ គាត់ល្អមិនប្រព្រឹត្តធូថ្លៃដែរ ។ រឿងដីខេត្តសៀមរាបនេះ ខ្ញុំទុក្ខចិត្តលើ លោកជា សុផារ៉ា គាត់មិនទុកឲ្យរាស្ត្រអត់ដីនៅទេ ។ ម្យ៉ាងទៀត ខ្ញុំចង់ចាំសម្ដីរបស់គាត់មួយឃ្លាថា ”អ្នកយកដីរាស្ត្រកុំនិយាយឈ្លើយ ខ្ញុំឈ្លើយជាង”
ដូច្នេះសូមបងប្អនកូនក្មួយ ក្នុងខេត្តសៀមរាបសង្ឃឹមលើ លោកជា សុផារ៉ា ចុះ ពីព្រោះសម្ដេចប្រគល់ដាវអាជ្ញាសឹក ជូនហើយគាត់មិនទុក ដាវឲ្យច្រែះចាប់ទេ អាណត្តិទី៦ ហើយសាច់ស្អុយដាវ លោក កាត់ចោលទៅកុំទុកអី ប្រយ័ត្នគ្រោះថ្នាក់ទាំងអស់គ្នា ខ្ញុំសូមនិយាយតាមត្រង់ចុះ ។ ខ្ញុំចាំមើលថាលោកឃឹម ប៊ុនសុង ដោះស្រាយដែរទេ ក្នុងរឿងមួយនេះ! ឬលិខិតរដ្ឋបាលដែលថ្នាក់ជាតិ ជូនទៅលោកជាក្រដាសឥតន័យ!។
បន្ទាប់ពីមានប្រពលរដ្ឋផ្ទុះការតវ៉ា ករណីដែលលោកឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់ផ្លូវសាធារណៈនិងដីប្រជាពលរដ្ឋ១៨៥គ្រួសារ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើឲ្យលោកសុខ សុវណ្ណវឌ្យនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាលបានចុះមកជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលបានដាក់ពាក្យបណ្ដឹង ចូលមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
ព័ត៌មាននៃការតវ៉ា ត្រូវបានផ្សព្វផ្សាយលើផេកហ្វេសប៊ុក William Guang កាលពីថ្ងៃទី២១ ខែតុលា បានបញ្ជាក់ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ “គ.ខ.ក” និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានចុះមកជួបផ្ទាល់ជាមួយ ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង ចូលមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ កាលពីថ្ងៃ១៥ តុលា ឆ្នាំ២០១៨ លើករណីឧកញ៉ា ង៉ោ ស្រ៊ុន លួចដីរបស់គាត់តាំងពីឆ្នាំ២០១៦ ហើយអាជ្ញាធរខេត្ត ពុំមានចំណាត់ការ ទោះបីមានលិខិតរដ្ឋបាលគ្រប់ស្ថាប័នជាន់ខ្ពស់ បញ្ជាឲ្យអាជ្ញាធរខេត្តលោក ឃឹម ប៊ុនសុង ដោះស្រាយក្ដី ក៏លោកឃឹម ប៊ុនសុង មិនដោះស្រាយដែរ ដោយមើលងាយចាត់ទុកលិខិតរដ្ឋបាលរបស់សម្ដេចហេងសំរិន សម្ដេច សខេង និងលោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោកឧបនាយក ប៊ិន ឈិន ជាក្រដាសឥតន័យ។
លិខិតរដ្ឋបាលដែលថ្នាក់ជាតិ ដែលបញ្ជាឲ្យលោក ឃឹម ប៊ុនសុង ដោះស្រាយរួមមាន៖
លិខិតផ្លូវការរដ្ឋសភា លេខ ១២៨ រសគ១
លិខិតផ្លូវការរដ្ឋសភាលេខ ០០៤ រសគ១
លិខិតផ្លូវការរដ្ឋសភា លេខ ០០៩ រសគ១
លិខិតផ្លូវការរដ្ឋសភាលេខ ០៥១ រសគ១
លិខិតផ្លូវការរដ្ឋសភាលេខ ១៤៧ រសគ១
លិខិតផ្លូវការរដ្ឋសភាលេខ ០២១ រសគ១
លិខិតខុទ្ទកាល័យសម្ដេចតេជោលេខ ២០២៨
លិខិតអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលេខ ០១០/១៨ លស ពជដ
លិខិតអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលេស ០៣២/១៨ លស ពជដ
លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ១៩៤៩ ខន/០១៧
ចំណារសម្ដេចក្រឡាហោមសខេង ចុះថ្ងៃទី ១៣ ខែ ធ្នូរ ឆ្នាំ ២០១៧
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃលេខ ៥៨១ សជណ
លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ៣៩៨ ខន/០១៧
លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ៣៩៩ ខន/០១៧
លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ១៨២៩ ខន/០១៧
លិខិតក្រសួងរៀបចំដែនដី លេខ០៤៥០
លិខិតក្រសួងរៀបចំដែនដីលេខ ៧៤៦ ដនស / អសដភ
លិខិតក្រសួងរៀបចំដែនដីលេខ ៧៤៧ ដនស / អសដភ
លិខិតក្រសួងរៀបចំដែនដីលេខ ៧៤៨ ដនស / អសដភ
លិខិតក្រសួងរៀបចំដែនដីលេខ ៤៨២៩ ។
លិខិតក្រសួងរៀបចំដែនដីលេខ ៥០០០
លិខិតក្រសួងរៀបចំដែនដីលេខ ៥៣២៤
លិខិតក្រសួងរៀបចំដែនដីលេខ ៣១៥៥ ដនស/អសដភ
លិខិតក្រសួងរៀបចំដែនដីលេខ ១៩០ ដនស/អសដភ
លិខិតក្រសួងរៀបចំដែនដីលេខ ៣១៥៥ ០៥៦៣
លិខិតក្រសួងរៀបចំដែនដីលេខ ១៤២ អសដភ
លិខិតក្រសួងរៀបចំដែនដីលេខ ១០៥៨
ករណីនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កំពុងរៀបចំឯកសារដាក់ ជូនសម្ដេចតេជោ ដើម្បីឲ្យលោកពិនិត្យសម្រេច និងមានចំណាត់ការចំពោះចៅហ្វាយខេត្តរូបនេះ ដែលមិនបំពេញភារកិច្ចបម្រើរាស្ត្រ និងកំពុងប្រមាថសម្ដេច ហេងសំរិន សម្ដេចក្រឡាហោម និង ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាពិសេសដើម្បីផ្តន្ទាទោសលោកឧកញ៉ា ង៉ោ ស្រ៊ុន ដែលកំពុងជិះជាន់លួចឆក់ប្លន់ផ្លូវសាធារណៈ ជាទ្រព្យសម្បតិជាតិ និងលួចដីរបស់ពលរដ្ឋស្លូតត្រង់ គ្មានអំណាច ឲ្យទទួលទោសចំពោះមុខច្បាប់ជាធរមាន ។
ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងលោកឧកញ៉ា ង៉ោ ស្រ៊ុន និងលោកអភិបាលខេត្តសៀមរាប ដើម្បីបំភ្លឺបានទេ៕