ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កៅ អ៊ីមរ៉ន តំណាងលោកអូស្មាន ហាស្សាន់៖ ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ ចំនួន៤បន្ថែមទៀត ដល់អ្នកស្រុកម៉ាឡៃ

94

បន្ទាយមានជ័យ ៖ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៍មាន តំណាងលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំតំណាងអង្គការដៃគូមកពីប្រទេសបារាំង លោក Kamel Lahssinin ប្រគល់អណ្តូង ទឹកស្អាត ខ្នាតធំចំនួន៤បន្ថែមទៀត ជូនដល់អ្នកខ្វះខាតទឹកតំបន់ព្រុំដែនកម្ពុជាថៃ បន្ទាប់ពីបានប្រគល់២លើករួចមកហើយក្នុងតំបន់នេះដែលមកដល់ពេលនេះ សហគមន៍តំបន់ដែលខ្វះទឹកស្អាត ក្នុងឃុំចំនួន២ នៅស្រុកម៉ាឡៃ រួមមានឃុំបឹងបេង និងឃុំអូរស្រឡៅ បានទទួលអណ្តូងខ្នាតធំសរុប ចំនួន១៣។
នេះបើតាមការបញ្ជាក់របស់ លោក កៅ អ៊ីមរ៉ន កាលពីថ្ងៃអាទិ្យ១២កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក.ស២៥៦២ត្រូវថ្ងៃទី២១ តុលា ឆ្នាំ២០១៨ ។
លោក កៅ អ៊ីមរ៉ន ថ្លែងអំណរគុណអង្គការដៃគូរ និងសប្បុរសជនបារាំង ដែលតែងតែទទួលសំណើរ អណ្តូងពីកម្ពុជា ដើម្បីដោះស្រាយកង្វល់បងប្អូននៅតំបន់ដាច់ស្រយាលដែលខ្វះទឹក ។ លោកអនុរដ្ឋលេខាធិការក្រសួងព័ត៍មាន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលផលពីការប្រើប្រាស់អណ្តូង សូមសហការគ្នា ថែទាំសសមិទ្ធផលនេះ អោយបាននៅឋិតថេរ គង់វង់ ដើម្បីជាប្រយោជន៍ ដល់សហគមន៍របស់យើងទាំងមូលជាបន្តបន្ទាប់ ។

លោក Kamel Lahssini ក្នុងនាមសប្បុរជនអង្គការ LIFE នៅប្រទេសបារាំង ក៏បានផ្តាំផ្ញើ និងសង្កត់ធ្ងន់ ដល់ប្រជា ពលរដ្ឋក្នុងតំបន់ដែល នៅជុំវិញ សូមយកចិត្តទុកដាក់ពីលើការប្រើប្រាស់ទឹកដែលស្អាត មានអនាម័យ ដើម្បីសុខភាពគ្រប់ៗគ្នា។ លោកបន្តថា ត្បិតយើងមិនអាចផ្តល់អណ្តូងអោយបានគ្រប់គ្នានោះបានឡើយ តើបងប្អូនអាចប្រើប្រាស់រួមគ្នា ហើយយើងព្យាយាមផ្តល់អោយបានច្រើនតាមលទ្ធភាព ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាជនក្នុងតំបន់ ដែលតែងតែជួបប្រទះបញ្ហាខ្វះទឹក ជាពិសេស នៅរដូវប្រាំងតែម្តង ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង