ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាជ្ញាធរសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​ ចុះអនុវត្តវិធានការក្ដៅ បន្ទាប់ពីអប់រំណែនាំ​ ជាច្រើនលើកច្រើនសារ

84

ភ្នំពេញៈអាជ្ញាធរខណ្ឌមានជ័យបានដាក់កម្លាំងក្រុម ការងាររៀបចំ សណ្ដាប់ធ្នាប់ខណ្ឌមានជ័យ ក៏បានចុះរៀបចំសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទាំង៣ ពិសេសនៅតាម​សងខាងផ្លូវវេងស្រេង ផ្លូវព្រះមុនីរ៉េតម្ដុំដើមពោធិ ក្នុងភូមិឫស្សីបន្ទាប់ពីអប់រំណែនាំ​ធ្វើកិច្ចសន្យារាប់សិបដងរួចមកហើយ​ នៅតែ​មានៈរឹងរូស​មកដាក់លក់​អីវ៉ាន់​គ្រប់មុខ និងសំភារៈផ្សេងៗ តាមចិញ្ចើមផ្លូ​វ ព្រោងព្រាតមិនទុកចិញ្ចើមថ្នល់ សំរាប់អ្នកថ្មើរ​ជើងដើរ នៅលើចិញ្ចើមថ្នល់បែបអាណាធិបតេយ្យដដែលៗទៀត ទើបកម្លាំងបានចុះអនុវត្តវិធានការក្ដៅ គគុកចុះធ្វើការរឹបអូសសំភារៈ យកមកសាលាខណ្ឌមានជ័យតែម្ដង ព្រោះ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​ដល់​អ្ន​ក​ដំណើរ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតនិងវេងស្រេងនេះយ៉ាងខ្លាំងផងដែរ។
ចាប់ពីថ្ងៃនេះតទៅ ចំពោះបងប្អូនអាជីវករណាដែលនៅតែ បង្កការយកទីតាំងខាងលើនេះ ដាក់លក់ដូរបែបអាណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាននិងសោភ័ណភាពទីក្រុង គជ់នៃរាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដែលពួកគាត់ពីមុនប្រឈមនិងផ្លូវច្បាប់ចំនួនពីរគឺ៖ ១.ខុសច្បាប់ភូមិបាល ២.ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់កំពុងតែល្មើសដូចសព្វថ្ងៃនេះ។
ការចុះធ្វើ​សណ្ដាប់ធ្នាប់​នេះ ដោយទទួលបានបញ្ជាផ្ទាល់ពីលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងលោក ឡុង​ ង៉ែត​ អភិបាលរង​ទទួលបន្ទុក​ ការងារសន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ ។

ចំពោះការងារនេះដែរកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ បានចាត់វិធានការក្ដៅរយះពេល៤ថ្ងៃជាប់ៗ គ្នាពោលគឺនៅថ្ងៃទី១៩​ ២០ ២១ និង ថ្ងៃទី២២ខែតុលា​ ឆ្នាំ២០១៨នេះ បានចាត់តាំងឲ្យលោក ស៊ុំ រិទ្ធី​ មន្ត្រីសាលាខណ្ឌ និងលោក​ ជា​ ណារិន​ អនុប្រធាន​ការិយាល័យ​ផែនការនិងអភិវឌ្ឍន៍​ខណ្ឌ និងលោក​ ឡេង​ ច័ន្ទភត្រា ប្រធានសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ សហការគ្នាអនុវត្ត​បទបញ្ជា​ និងដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងសង្កាត់ ស្ទឹងមានជ័យទាំង៣ដោយ កម្លាំងនគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ មេភូមិ បានបញ្ឍប់ទីតាំងលក់ដូរបែបអាណាធិបតេយ្យ រំលោភយកចិញ្ចើមផ្លូវថ្នល់ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណះអនាម័យ បរិស្ថាននិងសោភ័ណភាព ទីក្រុងយើងយ៉ាងខ្លាំង ព្រោះកន្លងមកអ្នកលក់ដូរទាំងនោះ មិនបានចូលរួមសហការជាមួយ អាជ្ញាធរយើងឡើយ ពួកគាត់តែងចាត់ទុកចិញ្ចើមផ្លូវនៅតាមបណ្ដោយផ្លូវវេងស្រេង និងផ្លូវព្រះមុនីរ៉េតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ​ទាំង៣ ធ្វើជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ៖ ត្រី សាច់ បន្លែ ខោអាវ។ល។ ពិសេសបង្កភាពខ្វះអនាម័យ ចោរសំរាម បន្សល់ទុកកាកសំណល់ ស្អុយមកលើផ្លូវជាតិជារៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង