ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ៨៣៧គ្រួសារនៅសហគមន៏វិមានទ្រង់សង្កាត់គ្រាំងធ្នង់ទទួលបានបណ្ណ័កម្មសិទ្ធអចលនៈវត្ថុពីរដ្ឋបាលរាជធានីភ្នំពេញ

73

ភ្នំពេញ៖  ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏វិមានទ្រង់ហៅសហគមន៏( នគរថ្មី)ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខចំនួន៨៣៧គ្រួសារស្មើនឹង៨៣៧ក្បាលដី បានទទួលបណ្ណ័កម្មសិទ្ធអចលនៈវត្ថុ ស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួច រាល់តាមនិតិវិធីដែលជាដំណាក់កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដែលកំពុងអនុវត្តក្នុងរាជធានី.ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា។

   ពីធីប្រគល់និងទទូលបណ្ណ័កម្មសិទ្ធអចលនៈវត្ថុ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២តុលានេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសហគមន៏វិមានទ្រង់តែម្តង ដោយមានប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់។

​លោកឃួង ស្រេង បានមានប្រសាសន៍លើឡើងថា ទំរាំបានឈានមកដល់ដំណាក់កាលផ្តល់  បណ្ណ័កម្មសិទ្ធស្របច្បាប់នេះគឺយើងបានខិតខំប្រឹងប្រែងជាច្រើនដើម្បីភាពសុខដុមនីយ៍កម្មរបស់ប្រជាពលរដ្ឋហើយសុំឲ្យបងប្អូនរក្សាបណ្ណ័នេះឲ្យបានល្អនិងប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព។

   លោកអភិបាលបានមានប្រសាសន៍បន្តទៀតថា ការចុះបញ្ជីដីធ្លី បានផ្តល់នូវសារប្រយោជន៏២យ៉ាងដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋផង។ចំពោះប្រជាពលរដ្ឋគឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនប្រជាពលរដ្ឋ ហើយវិញ្ញាបនបត្រ័សំគាល់អចលនៈវត្ថុគឺមានសារសំខាន់សំរាប់ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងការរំលោភបំពានលើដីធ្លី។បណ្ណ័នេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើងដើម្បីយកទៅដាក់ធនាគារ ក្នុងការខ្ចីលុយ យកមកប្រកបរបរអាជីវកម្មផ្សេងៗ។ចំពោះរដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប កាត់បន្ថយទំនាស់ដីធ្លី។

     ឈ្លៀតក្នុងឧិកាស នោះដែរលោកឃួង ស្រេង ក៏បានរំលឹកឡើងវិញនូវប្រសាសន៏របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលមេគង្គ.ជប៉ុនលើកទី១០ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះពីការមិនដោះដូរអធិបតេយ្យភាពជាតិជាមួយបរទេស ការមិនយក សន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ហើយសម្តេចតេជោបានបញ្ជាក់ ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង