ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារស្រឡាញ់ និងចង់អភិរក្ស ប្រាសាទបុរាណ ទោះខ្លួនមានវ័យចាស់ជរាក៏នៅតែខំប្រឹងចូលរួមជួសជុល

46

សៀមរាប៖ លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើន នៅខេត្តសៀមរាប។

លោកស្ថិតក្នុងវ័យ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋធ្វើការ នៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបាន ធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។
លោកបានបញ្ជាក់ប្រាប់ព័ត៏មានយើងឲ្យដឹង កាលពីព្រឹក ថ្ងៃទី១២ កញ្ញា ២០២៣នេះថា៖
លោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយ សារតែរូបលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្ស ប្រាសាទបុរាណដែរ។ ម្យ៉ាងទៀត ការជួសជុលប្រាសាទ នេះ ក៏ជាការបន្តពីជីតា ឪពុករបស់ គាត់ ហើយក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញបរទេស តាំងពី ឆ្នាំ១៩៩៤ មកដែរ។ ក្នុងរយៈពេលជាង២៩ឆ្នាំមកនេះ លោកព្រឹទ្ធាចា្យបានបំពេញការងារ ជួសជុល ប្រាសាទឥដ្ឋដូចជា ប្រាសាទ ព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ និងប្រាសាទផ្សេងទៀត ជាច្រើនមកហើយផងដែរ។
លោកព្រឹទ្ធាចារ្យបានលើកពីវិធីសាស្ត្រ នៃការជួសជុល និងការ តភ្ជាប់ប្រាសាទឥដ្ឋ ការជួសជុល ប្រាសាទបុ រាណ ដែលធ្វើអំពីឥដ្ឋនីមួយៗ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រូវសិក្សាពីទិស ឬជ្រុងរបស់ ឥដ្ឋថាតើ មានចំណុចណាខ្លះដែលក្រៀកចេញ ឬស្រុតចុះ ត្រូវមើលឱ្យច្បាស់លាស់ ថាតើដុំឥដ្ឋមួយណាដែលខូចខាតត្រូវដកចេញ និងមួយណាត្រូវទុកវាដើម្បីធ្វើការ ជួសជុលជាដើម។ ចំណែកលក្ខណៈនៃការតភ្ជាប់ឥដ្ឋទៀតសោត មុនដំបូង គឺត្រូវកោស កម្ទេចដី សម្អាតឫសឈើ កម្ទេចកម្ទីរួចហើយ លាងទឹកឱ្យស្អាត ដោយត្រូវមើលកម្រាលឥដ្ឋ តើឥដ្ឋនេះមានកម្រាស់ប៉ុណ្ណា? ជួនកាលឥដ្ឋខ្លះមានកម្រាស់២ហ៊ុន ៣ហ៊ុន ៤ហ៊ុន រួចហើយ ត្រូវដាប់កម្រាស់ឥដ្ឋឱ្យស្មើៗគ្នាទើបយើងដាក់បាន ថាតើពេលដាក់រួចវាជាប់ឬ ក៏មិនជាប់ ប្រសិនបើជាប់ បានយូអង្វែងឬអត់ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង