ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង អធិការកិច្ច គាំទ្រឲ្យមានការ យកចិត្ដទុកដាក់ លើកកម្ពស់ តួនាទីស្ត្រី នៅក្នុងស្ថាប័ន

45

 

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគាំទ្រឱ្យមានការយកចិត្តទុកដាក់លើកកម្ពស់ សមភាព យេនឌ័រ ដោយណែនាំឱ្យថ្នាក់ដឹកនាំក្រសួង ត្រូវបន្តលើកម្ពស់យេនឌ័របន្ថែមទៀតក្នុងការដំឡើងឋាន: និងតួនាទីដល់ស្ត្រី ដោយឈរលើមូលដ្ឋានមូលធនមនុស្ស ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ អតីតភាពការងារ សីលធម៌ និងគុណធម៌។ លោកបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ បែងចែកភារៈកិច្ច ការងារ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។

លោករដ្ឋមន្ត្រីបានបន្ដថា៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកការប្រមូល នូវមូលធនមនុស្ស ដើម្បីបម្រើការងារ ជាមុំមួយនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូច នេះ កិច្ចការជ្រើសរើស មន្រ្តីក្របខណ្ឌ ត្រូវផ្អែកលើការប្រឡងប្រជែង ដូចប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកន្លងមកហើយថា អ្នកចេះគឺជាប់ ។ ចំណែកឯការដំឡើងឋានៈ និងតួនាទីត្រូវផ្អែកលើគុណាធិបតេយ្យ។

លោករដ្ឋមន្រ្តី ស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំសិក្សារៀនសូត្រ អភិវឌ្ឍន៏ខ្លួន និងស្វែងយល់បន្ថែមនូវជំនាញដែលពាក់ព័ន្ធនឹងវិស័យ ដែលមន្ត្រីទទួលភារកិច្ច ដូចជាវិស័យ អធិការកិច្ច ការកសាងលិខិតរដ្ឋបាល លិខិតបទ ដ្ឋានគតិយុត្តផ្សេងៗ និងបច្ចេកវិទ្យា ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង