ជនជាតិចិនម្នាក់ត្រូវរថយន្តមួយគ្រឿងបើកបុកពីក្រោយបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ជិះម៉ូតូមិនពាក់មួយសុវត្ថិភាពត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពីក្រោយផ្លោងទៅបោកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកក្បាលចេញខួរស្លាប់ភ្លាមៗ។
អ្នកភូមិកើតហេតុបានឱ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោងជាង១ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្ត ហោះអន្តរជាតិភ្នំពេញហៅពោធិចិនតុង ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា៖បុរសរងគ្រោះជាជនជាតិចិនខាងលើ ឈ្មោះJIN BAOSONG (ជិន បាវសុង) អាយុ៣៧ឆ្នាំ ជនជាតិចិន ធ្វើការនៅ ក្រុងហ៊ុនស៊ិចផ្លាស អ៊ិនដាសស្រូយ។
អ្នកភូមិកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ដោយម៉ូតូម៉ាក ហុងដាឌ្រីម២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1K-9708 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរស្របទិសគ្នា ហើយក៏បុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងក្បាលនាគពុះចែកទ្រូងផ្លូវធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ចំណែកឯរថយន្តបង្កបាន បើកគេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗផងដែល។
អ្នកភូមិបន្តទៀតថា៖ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែង និងឆែកក្នុងការបូបឃើញលុយដូល្លាចំនួន១០០ដុល្លារ និងកាតផ្សេងៗចំនួន៧សន្លឹក ហើយនឹងយកម៉ូតូរងគ្រោះទៅរក្សាទុក នៅពធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងរៀបចំដឹកយក ទៅតំកល់នៅវត្តទឹកថ្លារងចាំស្វែងរកសាច់ញាតិមកយកទៅស្រុកកំណើត ៕