ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៏មាន៖ ថ្ងៃទី២០កញ្ញា ២០២៣នេះ កម្ពុជាទាំងមូលនឹងធ្វើពិធីអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះករក្នុង បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

47

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែកញ្ញាស្អែកនេះ កម្ពុជាទាំងមូលនឹងធ្វើពិធីអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះករក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា “កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ អគ្គនាយកដ្ឋានវិទ្យុជាតិ និងអគ្គនាយកដ្ឋានសារព័ត៌មានកម្ពុជា រួមនឹងថ្នាក់ដឹកនាំទទួលបន្ទុកដើម្បីរៀបចំកិច្ចការងារផ្សព្វផ្សាយផ្ទាល់”។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖ ថ្ងៃស្អែក ទូរទស្សន៍ជាតិ វិទ្យុជាតិ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជានឹងផ្សាយផ្ទាល់ ហើយស្ថានីយទូរទស្សន៍និងវិទ្យុឯនជនផ្សេងទៀតនឹងធ្វើការផ្សាយផ្ទាល់និងបន្តផ្ទាល់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង