ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការព្យួរបណ្តោះអាសន្ននៃគម្រោង EBA ឬទណ្ឌកម្មឯកតោភាគី រយៈពេលខ្លីណាមួយ អាចមានផលប៉ះពាល់ដល់ជីវិតរបស់កម្មករ

150


ភ្នំពេញ៖ សមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា ហៅកាត់ GMAC ការព្យួរបណ្តោះអាសន្ននៃគម្រោង EBA ឬទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដល់ជីវិតរបស់កម្មករយើង និងគ្រួសាររបស់ពួកគេ។ ភាពរីកចម្រើនទាំងអស់ ដែលកម្ពុជាសម្រេចបានក្នុងរយៈកាល២ទសវត្សរ៍កន្លងមកនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង ពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដែគូអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុប អាចត្រូវបានបំផ្លាញយ៉ាងលឿន។

ទោះយ៉ាងណា សមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា នៅតែមានសុទិដ្ឋិនិយមថា វិស័យរបស់យើងនឹងមិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មណាមួយ និងមិនស្ថិតនៅក្នុងគោលដៅដាក់ទណ្ឌកម្មឡើយ។ វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង បានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៧០០.០០០នាក់ ដែលជាង៨៥ភាគរយ ជាស្រ្តីមកពីបណ្តាខេត្តជនបទ។ ប្រជាពលរដ្ឋ២នាក់ដទៃទៀត ក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ ពឹងផ្អែកលើវិស័យវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ។ ជារៀងរាល់ខែ ប្រាក់ខែជាង ១៥០ដុល្លារ ត្រូវបានចំណាយទៅលើកម្មករទាំងនេះ។ ដោយសារកិច្ចខិតខំប្រឹងប្រែងជាប់ជានិច្ចពីភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យរបស់យើងរួមទាំងនិយោជក កម្មករ សហជីព សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា វិស័យផលិតសម្លៀកបំពាក់និងស្បែកជើង បានរីកចម្រើននិងរួមចំណែកយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចនិងកែលម្អជីវភាពរបស់កម្មករយើង។ ស្រ្តីកម្ពុជាក្រីក្ររាប់លាននាក់ និងគ្រួសារ របស់ពួកគេត្រូវបានទាញចេញពីភាពក្រីក្រ។

សមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា បានផ្ញើលិខិតផ្លូវការ ជូនលោកស្រី Cecilia Malmström ស្នង​ការ​ពាណិជ្ជ​កម្ម​ គណៈ​កម្មការ​អឺរ៉ុប​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយរៀបរាប់ថា ការ​ប្រកាស​នា​ពេល​ថ្មី​ៗដែល​ធ្វើ​ឡើង​ដោយ​សហភាព​អឺរ៉ុប​បង្ហាញ​​អំពី​លទ្ធ​ភាព​ក្នុង​​ការ​ព្យួរ​បណ្តោះ​អាសន្ន​ នៃ​គម្រោង​គំនិត​ផ្តួច​ផ្តើម​​​​ស្តីពី​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ ​(EBA) សម្រាប់​​កម្ពុជា​ គឺ​ជា​ការ​ភ្ញាក់​ផ្អើល​​សម្រាប់​វិស័យ​ឯក​ជន​រួម​ទាំង​វិនិយោគិន កម្មករ ព្រម​ទាំង​អ្នក​បញ្ជា​ទិញ​ដែល​ទិញ​ពី​កម្ពុជា​។

សមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា សូមអំពាវ​នាវ​ឲ្យ​លោកស្រី Cecilia Malmström ស្នង​ការ​ពាណិជ្ជ​កម្ម​ គណៈ​កម្មការ​អឺរ៉ុប​ ​មាន​ចំណាត់​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ការ​សម្រេច​ប្រកប​ដោយ​ការ​ពិចារណា ហើយត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​ការ​ពិត​បន្ថែម​ទៀត​ដល់​លោក​ស្រី​ ​នៅ​ពេល​តម្រូវ​ក្នុង​អំឡុង​ដំណើរ​ការ​តាម​ដាន​​របស់​លោក​ស្រី។

ខាងក្រោមជាលិខិតផ្លូវការរបស់ GMAC ផ្ញើជូនលោកស្រី Cecilia Malmström ស្នង​ការ​ពាណិជ្ជ​កម្ម​ គណៈ​កម្មការ​អឺរ៉ុប​៖

អត្ថបទដែលជាប់ទាក់ទង