ក្រុមការងារបច្ចេកទេសនៃ មន្ទីរសាធារណការ ខេត្តព្រះវិហារ ជួសជុលថែទាំប្រចាំ លើកំណាត់ផ្លូវជាតិលេខ ៦២
ព្រះវិហារ៖ ដើម្បីរក្សាបានគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ អាចប្រើប្រាស់បានយូរអង្វែង និងធ្វើចរាចរណ៍បានសុខសុវត្ថិភាព ក្រុមការងារបច្ចេកទេសនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុលថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ ៦២ ចាប់ពី គ.ម៦៨+០០០ ភូមិភ្នំដែក ដល់ គ.ម៣៦+០០០ ព្រំប្រទល់(ព្រះវិហារ–កំពង់ធំ) ក្នុងស្រុករវៀង ខេត្តព្រះវិហារ ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖ កំណាត់ផ្លូវជាតិលេខ ៦២ ចាប់ពីគ.ម៦៨+០០០ ភូមិភ្នំដែក ដល់ គ.ម៣៦+០០០ ព្រំប្រទល់(ព្រះវិហារ–កំពង់ធំ) ក្នុងស្រុករវៀង ខេត្តព្រះវិហារ កំពុងយកចិត្តទុកដាក់ជួសជុលថែទាំប្រចាំ ដោយក្រុមការងារបច្ចេកទេសនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីរក្សាបានគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ អាចប្រើប្រាស់បានយូរអង្វែង និងធ្វើចរាចរណ៍បានសុខសុវត្ថិភាព។
ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ សូមកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់៕