គ្រោះថ្នាក់ចរាចរថ្ងៃទី២២តុលា ១០លើក ស្លាប់៤នាក់ របួសធ្ងន់ស្រាល១២នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៤លើក) បណ្តាលឲ្យស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ១២នាក់(ស្រី៤នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៩នាក់(យប់៤នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូ ១១គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ២គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ១លើក, ប្រជែង ២លើក មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត ៣លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ៥លើក រថយន្តធំ ២លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២លើក ស្លាប់១នាក់ របួស៣នាក់ , កំពង់ធំ ១លើក ស្លាប់១នាក់ ,ព្រះសីហនុ ១លើក ស្លាប់១នាក់ និងខេត្តកណ្តាល ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល២២ថ្ងៃ គឺថ្ងៃទី១-២២ ខែតុលា ឆ្នាំ២០១៨ កើតឡើងចំនួន ២៣៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១២៧នាក់ របួសសរុប ៣៨៧នាក់ របួសធ្ងន់ ២៦៦នាក់ របួសស្រាល ១២១នាក់ ។
លទ្ធផលត្រួតពិនិត្យរយៈពេល២២ថ្ងៃរួមមាន ៖
មធ្យោបាយចូលគោលដៅ ៥៣២៣គ្រឿង មធ្យោបាយល្មើស ៧៤៥គ្រឿង , អប់រំ ១៧១គ្រឿង , មធ្យោបាយពិន័យ ៥៧៤គ្រឿង៕