ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន ៥កញ្ចប់

65

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន ៥កញ្ចប់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី កម្លាំងជំនាញខណ្ឌ+ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចសំណង់មិនរៀបរយ ផ្លូវលំ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ឋផល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ម្នាក់ មានឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសំណង់មិនរៀបរយ ផ្លូវលំ ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ។ វត្ថុតាងដកហូត ៖ ក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ ។
ចំពោះមុខ ជនស្ស័យខាងលើ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង