ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនដៃដល់ ៥នាក់ ដែលកាប់ជនរងគ្រោះរបួសធ្ងន់

98

 

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនដៃដល់៥នាក់ ដែលដេញកាប់យុវជន ៣នាក់ អោយរងរបួសធ្ងន់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣”៤០នាទីទៀបភ្លឺ នៅចំណុច ផ្លូវ៧០ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អធិការខណ្ឌប្ញស្សីកែវ លោក ហ៊ាង ថារ៉េត បានអោយដឹងថា យុវជនទាំង២នាក់ ដែលក្រុមទំនើងដេញកាប់នេះ មាន ៖

១-ឈ្មោះ ណេន លីណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រងរបួសកាប់ត្រូវក្បាលធ្ងន់ធ្ងរ ម្រាមដៃខាងឆ្វេងនិង ត្រូវកដៃខាងស្តាំង ធ្ងន់ធ្ងរ។

២-ឈ្មោះ រុំ រាជ ភេទប្រុស អាយុ ២២ឆាំ្ន មុខរបរចុងភៅហាង មានទីលំនៅបន្ទប់ សងា្កត់ស្រះចក ខណ្ឌដូនពេញ រងបួសត្រូវ ក្បាល (ចំនួន១០ថ្នេរ) ។

៣-ឈ្មោះ ឆាយ សេងហួរ ភេទប្រុស អាយុ ១៨ឆាំ្នមុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ (ពុំរងរបួស)។

ចំណេគជនដៃដល់ ដែលឃាត់ខ្លួនបានទាំង៣នាកើនេះ រួមមាន ៖
១-ជនសង្ស័យឈ្មោះ ទុំ ម៉េងហាក់ ហាក្រៅ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
២-ជនសង្ស័យឈ្មោះ ថេត ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
៣-ជនសង្ស័យឈ្មោះ ហី ភារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះគ្មាន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរនៅផ្ទះ (គ្មានសារធាតុញៀន) ។
៤-ជនសង្ស័យឈ្មោះ សាលះ លីគាត ភេទប្រុស អាយុ១៩ឆ្នាំមុខរបរគ្មាន មានទីលំនៅ ផ្ទះលេខ២០០០៦៣F ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ។

៥-ជនសង្ស័យឈ្មោះ រេត ហ៊ុយនេ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ គ្មាន មានទីលំនៅភូមិសត្វ២ ឃុំគៀនស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូត រួមមាន ៖
-ដាវកែឆ្នៃ ចំនួន០៣ដើម(របស់ជនសង្ស័យ ។
-ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ស ផ្លាកលេខភ្នំពេញ 1JM-8547 (ជារបស់ជនសង្ស័យឈ្មោះ ថេត ពេជ្យ)
-ម៉ូតូ១គ្រឿងម៉ាកនិច ពណ៍សលាយខៀវ ស្លាកលេខភ្នំពេញ 1BK-9070 ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ ជនរងគ្រោះទាំង០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់ ពណ៍ខ្មៅ សា្លកលេខព្រែវែង1D.5255 ចេញហូបមុី នៅមុខវាំង ត្រលប់មកផ្ទះវិញ មកដល់រង្វង់គួចកាណុង ក៏ជួបក្រុមជនសង្ស័យចំនួន១២នាក់ មានរហ័សនាមក្រុម RSK និងBK ជិះម៉ូតូ៦គ្រឿង ដេញតាមជនរងគ្រោះពីក្រោយរហូតមកដល់ចំណុចស្តុបផ្លូវ៧០ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ជនសង្ស័យក៏ធាក់ម៉ូតូជនរងគ្រោះដួល រួចកាប់ជនរងគ្រោះបណ្ដាលអោយរងរបួសដាច់រយាស់ក្បាល ដៃយ៉ាងធ្ងន់ធ្ងរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងទទួលដំណឹង បានចុះទៅដល់កន្លែងហេតុ ត្រួតពិនិត្យកន្លែងកើតហេតុ ដកហូតដាវកែច្នៃចំនួន០១ដើម ជារបស់ជនសង្ស័យ បន្សល់ទុក និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ របស់ជនរងគ្រោះកាប់ខូចខាត ហើយសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យពន្លឺ។ ក្រោយទទួលបណ្តឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២ និង១០នាទី កម្លាំងនគរបាលខណ្ឌ បានសហការជាមួយកំលាំងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដកហូតវត្ថុតាងដាវចំនួន០២ដើមម៉ូតូ១គ្រឿង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២:០០នាទី និងនៅចំណុចផ្លូវលំ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកជនសង្ស័យចំនួន១០នាក់ទៀតគេចខ្លួនបាត់។ លុះដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី កំលាំងជំនាញខណ្ឌសហការជាមួយកំលាំងសមត្ថកិច្ចការិយាល័យព្រហទណ្ឌកំរិតស្រាលរាជធានី បន្តឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ហី ភារ៉ា នៅចំណុចផ្ទះគ្មានលេខភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបានបន្តស្រាវជ្រាវ ឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ថែមទៀត ឈ្មោះ សាលះ លីគាត ភេទប្រុស អាយុ១៩ឆ្នាំ ឈ្មោះ រេត ហ៊ុយនេ ភេទប្រុស អាយុ១៩ឆ្នាំ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវជាតិបេតុង ក្រុងបូកគោខេត្តកំពត រួមទាំងមធ្យោបាយម៉ូតូ១គ្រឿង ម៉ាកនិចបាននាំយកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។

បច្ចុប្បន្នកំលាំងជំនាញខណ្ឌកំពុងស្វែងរកបក្ខពួកបន្ថែមនិងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង