ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃីម បូរ៉ា និង សុខ សាវិនក្នុងការប្រកួតវិលជុំចុងក្រោយ

128


​ភ្នំពេញ:នៅរសៀលថ្ងៃទី២៧តុលានេះក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ ខារ៉ាបាវទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជាឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្តាយមានជ័យ និង សុខ សាវិនក្លិបឆ្មាសសែនសុខឈានដល់ការប្រកួតវិលជុំចុងក្រោយហើយ ។

​សម្រាប់អ្នកប្រដាល់កម្ពុជាទាំង២រូបនេះមានក្ដីសង្ឃឹមតិចតួចណាស់ ឬអាចថាគ្មានសង្ឃឹមតែម្ដងក្នុងការប្រជែងយក កៅអីសម្រាប់ប្រកួតផ្ដាច់ព្រ័ត្រដណ្ដើម ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារណាស់ ។ប្រសិនបើ
ពួកគេឈ្នះក្នុងការប្រកួតនេះ ដូចគ្នាក៏ត្រូវចាំអ៊ុតជាមួយអ្នកប្រដាល់សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដែរដែល៣ប្រកួត របស់គេឈ្នះទាំង៣ប្រកួតនោះ ។

​ក្នុងការប្រកួតចុងក្រោយនេះបូរ៉ាត្រូវតស៊ូជាមួយអ្នកប្រដាល់ជើង ខ្លាំងថៃផាត ថាណា(Phat Thana)ដែល៣ ប្រកួតរបស់គេឈ្នះ២ប្រកួតចាញ់ មួយប្រកួតដូចបូរ៉ាដែរ ។ មួយប្រកួតដែលបូរ៉ាចាញ់គឺត្រូវអ្នកប្រដាល់ថៃផាត ងិន
ថងវាយឲ្យសន្លប់នៅទឹកទី២ ឯ មួយប្រកួតដែលផាត ថាណាចាញ់គឺចាញ់ពិន្ទុសូត្រ ប៊ុនធី ។

​នេះជាការប្រកួតដ៏តឹងតែងមួយរបស់បូរ៉ា ។ បូរ៉ាមានប្រវត្តិប្រកួតចំនួន១១១ដងឈ្នះ៨០ដង ចាញ់២៩ដង និងស្មើពិន្ទុ ២ដង ។ចំពោះផាត ថាណាវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥២ដង និងចាញ់៨ដង ។ក្នុងពូលថៃអ្នកប្រដាល់ផាត ថាណាមានពិន្ទុនៅពីលើគេតែម្ដង ។បូរ៉ាអាចយកឈ្នះលើផាត ថាណាបានឬទេ ?
​ចំពោះសុខ សាវិញវិញគេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Ngenthong)ដែលជាអ្នកប្រដាល់ដ៏ខ្លាំងមួយរូប ។

​សាវិន ៣ប្រកួតរបស់គេឈ្នះ២ប្រកួត និងចាញ់១ ប្រកួត ។ចំពោះផាត ងិនថង៣ប្រកួតរបស់គេឈ្នះបាន ១ប្រកួតនិង ចាញ់២ប្រកួតឯណោះ ។សាវិនបើការប្រកួតនេះគេចាញ់នោះគឺគេលែងមានកៅអីដើម្បីទៅវគ្គផ្ដាច់ព្រ័ត្រ

ហើយតឬបើឈ្នះក៏នៅរង់ចាំអ៊ុតមើលសូត្រ ប៊ុនធីដែរ ។ចំពោះផាត ងិនថងឱកាសលែងមានហើយការប្រកួតនេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

​សាវិនមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៦៩ដង ចាញ់២១ដង និងស្មើពិន្ទុ ៥ ដង ។ចំពោះផាត ងិនថងវិញគេមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៩ដងនិងចាញ់១៣ដង ។ឱកាសចុងក្រោយនេះសាវិន ឬ ផាត ងិនថង ?

អត្ថបទដែលជាប់ទាក់ទង